ចំណូលនៃការលក់សំបុត្រចូលទស្សនាតំបន់អង្គរ និងចំនួនភ្ញៀវទេសចរចូលទស្សនា

233

រយៈពេល៩ខែនេះ ចំណូលនៃការលក់សំបុត្រចូលទស្សនាតំបន់អង្គរ ជាង ៧៥លានដុល្លារ ក្នុងរយៈពេល ៩ខែនៃ ឆ្នាំ ២០១៧នេះ ភ្ញៀវទេសចរចូលទស្សនា តំបន់ មានចំនួន ១៧៥៣០១៣នាក់ រកចំណូល បាន ៧៥៦៩៩៤៩៤ដុល្លារអាមេរិក ពោលគឺបានកើនឡើង៧០.៤៦ភាគរយ បើប្រៀងធៀបរយៈពេលដូចនៃចំណូលក្នុងឆ្នាំ ២០១៦។ ដោយឡែក បើគិតតែក្នុងខែ កញ្ញា ឆ្នាំ ២០១៧នេះ ចំនួននៃភ្ញៀវទេសចរចូលទស្សនាអង្គរមាន ១៤៤៨៤១នាក់ កើនបាន១០.៦៩ភាគរយ រកចំណូលបាន ៦៤៦៧០៨២ កើនឡើង ៧៧.៦៥ភាគរយបើប្រៀងធៀបរយៈពេលដូចគ្នានៃ ឆ្នាំ ២០១៦ ។ គួរបញ្ជាក់ដែរថា ចាប់ពីខែកញ្ញា ឆ្នាំ២០១៧នេះ គ្រឹះស្ថានអង្គរ បានដាក់ឱ្យដំណើរការប្រើប្រាស់ ប្រព័ន្ធស្វ័យប្រវត្តិសម្រាប់ការទិញប័ណ្ណ ចូលទស្សនាតំបន់អង្គរ តាមរយ:ម៉ាស៊ីនឆូតកាតដើម្បីមានភាពងាយស្រួល ដល់ប្រតិបត្តិករទេសចរ និងភ្ញៀវទេសចរអន្តរជាតិ ក្នុងការទិញប័ណ្ណ ចូលទស្សនាតំបន់អង្គរកាន់តែងាយស្រួល៕

Comments

comments