មានដំណឹងលេចឮថាតារាចូលចិត្តស្លៀកពាក់សិចស៊ីដួង ម៉ានិច ត្រៀមឡើងវិឡាកូនកាត់ថ្មីមួយមានតម្លៃជាង ១ សែនដុល្លារនៅ បុរីប៉េងហ៊ួតម្ដុំផ្លូវជា សុផារ៉ា ក្នុងពេលឆាប់ៗនេះ។ ពេលនេះនាងដួង មានិច កំពុងរៀបចំតុបតែងលំអគេហដ្ឋានថ្មី តម្លៃ ១២ ម៉ឺនដុល្លារអាមេរិក មុននឹងធ្វើពិធីសម្ភោធដោយអញ្ជើញភ្ញៀវកិត្តិយស និងមិត្តភ័ក្ដិសិល្បៈឲ្យចូលរួម។ ស្រីស្អាតសិចស៊ី ដួង ម៉ានិច លើកហេតុផលដោយច្រានចេញនូវព័ត៍ថា នាងមានអ្នកធំជួយជ្រោមជ្រែងពីក្រោយ។ ហើយថាលុយទិញផ្ទះហ្នឹងជាថវិកាដែលនាង សន្សំបានពីសិល្បៈ និងចំណូលដែលបានមកពីការបើកហាង នៅប៉ៃលិន ។ គួរបញ្ជាក់ដែរថា វិឡាកូនកាត់ថ្មីតម្លៃជាង ១ សែនដុល្លារ ដែលដួង ម៉ានិចបានទិញផ្ទះ ហើយគ្រោងសម្ភោធនាពេលខាងមុខនេះ មានទីតាំង នៅកំបូល៕