ដោយសារប្រជាជនកម្ពុជាចំនួន ៧០%រស់នៅពឹងផ្អែកលើវិស័យកសិកម្ម យើងជឿជាក់ថាប្រទេសកម្ពុជាមានលទ្ធភាពផលិតបន្ថែមនូវបន្លែដែលមានសុវត្ថិភាព និងមានជីវជាតិសម្រាប់ចិញ្ចឹមប្រជាជនខ្លួនកាន់តែប្រសើរ។ទោះបីជាបន្លែត្រូវបាននាំចូលពីប្រទេសជិតខាងក្នុងបរិមាណច្រើនក៏ដោយ។ ជាការឆ្លើយតបនឹងតម្រូវការនេះUSAIDបានអោយដឹងថា យើងកំពុងបំពេញការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នជំនួញ សាកលវិទ្យាល័យនានាទាំងក្នុងស្រុកនិងក្រៅស្រុក ព្រមទាំងជាមួយកសិករផងដែរ ដើម្បីធានាថាវិស័យកសិកម្មនៅកម្ពុជាអាចបំពេញតម្រូវការរបស់ប្រជាជនកម្ពុជាបាន។ កាលពីសប្តាហ៍មុន ឯកឧត្តម ទី សុគន្ធ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកស្រី ប៉ូលី ដាន់ហ្វូដ នាយិកាបេសកកម្មនៃទីភ្នាក់ជំនួយអាមេរិក USAID បានសម្ពោធគម្រោង “កម្ពុជាហាវែស II” ដែលជាគម្រោងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា នឹងជួយកសិករដាំបន្លៃនិងអ្នកទិញ ក្នុងខេត្តពោធិសាត់ បាត់ដំបង សៀមរាប និងកំពង់ធំ បានខិតកាន់តែជិតគ្នា។
ព័ត៌មានជាតិ តើអ្នកដឹងទេថា...