ភ្នំពេញ សាហ្វារី នឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ

424

សួនសត្វភ្នំពេញ សាហ្វារី ដែលបានវិនិយោគក្នុងទឹកប្រាក់អស់ប្រមាណជាង ១០លានដុល្លារអាមេរិក នឹងធំជាងគេបំផុតនៅកម្ពុជា គម្រោងនឹងបើកអោយភ្ញៀវចូលទស្សនានៅក្នុងខែតុលា ឆ្នាំ២០១ខាងមុខនេះហើយ។ នេះបើយោងតាមការឲ្យដឹងពីជនជាតិថៃ ជាអ្នកគ្រប់គ្រងសួនសត្វ ភ្នំពេញ សាហ្វារី ។ សួនសត្វ ភ្នំពេញ សាហ្វារី ចែកចេញជាបួនតំបន់សំខាន់ៗ មានដូចជា ទី១ កន្លែងសម្តែងសត្វខ្លា ទី២ កន្លែងសម្តែងសត្វក្រពើ ទី៣ កន្លែងសម្តែងសត្វស្វា អ៊ូរ៉ង់អ៊ូតង់ និងទី៤ កន្លែងសម្តែងសត្វសេកមកពីអាហ្វ្រិក និងមកពីប្រទេសផ្សេងៗទៀត។ ក្រៅពីបួនទីតាំងសំខាន់ៗខាងលើនេះ នៅមានកន្លែងសត្វជាច្រើនប្រភេទទៀតសម្រាប់ទស្សនា ហើយក៏មានសួនទឹកសម្រាប់ជិះទូកកម្សាន្ត និងកន្លែងក្មេងលេងផងដែរ។ គួរបញ្ជាក់ដែរថា សួនសត្វដ៏ធំមួយនេះ វិនិយោគសាងសង់ដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់អ្នកឧកញ៉ា លី យ៉ុង ផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

Comments

comments