បរិបទវប្បធម៌ខ្មែរទាក់ទងកំពង់ផែភ្នពេញ

514

​     កំពង់ផែភ្នំពេញ ដែលបច្ចុប្បន្នមានសភាពមមាញឹក និងជាផែអន្ដរជាតិដ៏មានប្រជាប្រិយភាពក្នុងប្រទេសកម្ពុជា មានប្រវត្តិនៃការកកើតដ៏យូរលង់ណាស់មកហើយនៅក្នុងប្រវត្តិសាស្រ្តខ្មែរ។

យោងតាមកំណត់ត្រារបស់លោកជីវ តាក្វាន់បានបង្ហាញថា សម័យប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាដំបូងបង្អស់ ដែលបានចាប់កំណើតដំបូងដោយឥណ្ឌាវូបនីយកម្ម តាមរយៈការធ្វើពាណិជ្ជកម្មជាមូយប្រទេសនានាដែលបានមកធ្វើទំនាក់ទំនងផ្នែកទូតជាមួយខ្មែរ។ អាស្រ័យដូចនេះហើយ ទើបបានជាមានការលេចឡើងឈ្មោះបុរីជាច្រើនដែលជាកំពង់ផែសមុទ្រ។ សព្វថ្ងៃបុរីទាំងនោះ ភាគច្រើនស្ថិតនៅក្នុងដែនដីសណ្ដនៃឈូងសមុទ្រ និងជ្រោយមលយូ និងមួយទៀតស្ថិតនៅទឹកដីអូរកែវកម្ពុជាក្រោម ស្ថិតនៅទឹកដីប្រទេសវៀតណាមបច្ចុប្បន្នជាដើម ដែលជាតំបន់ដីគោក។

នៅក្នុងឯកសាររបស់លោកអាដឺម៉ាឡឺក្លែរបានបង្ហាញថា អាណាខេត្តរបស់នគរភ្នំ បានលាតសន្ធឹងនៅភូមិភាគខាងត្បូងនៃប្រទេសបច្ចុប្បន្ន ដូចជាស្ថិតនៅខេត្តនគរស្រីធម្មរាជា ខេត្តសងក្លា ខេត្តសុរាត ខេត្តយ៉ាឡា ដែលស្ថិតនៅឈូងសមុទ្រសៀម ប្រទេសថៃបច្ចុប្បន្ន។

តាមឯកសាររបស់លោកជីវ តាក្វាន់បានអះអាងបន្ថែមថា ប្រទេសខ្មែរ

នៅដើមសតវត្សរ៍ទី៣ ក៏មាននាវាចម្បាំងសម្រាប់ការពារប្រទេសដែរ។ អនុភាពនេះ ក៏មានការប្រែប្រួលនៅក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១ អំឡុងសតវត្សទី១១។

ដោយឡែកលោកបណ្ឌិតមីសែល ត្រាណេបានបង្ហាញថា មុនសតវត្សទី១៥ ពេលដែលព្រះបាទពញយ៉ាត បានកសាងរាជធានីភ្នំពេញ ទីនេះគេពុំទាន់ឃើញមានកំពង់ផែទន្លេ ដែលបង្ហាញពីអាទិភាពនៃវិស័យសេដ្ឋកិច្ចទេ ទោះបីជាមានសហគមន៍  មនុស្សរស់នៅរួចហើយក៏ដោយ ។ បន្ទាប់ពីឃើញឡដុតកលាលភាន៍ ដ៏ច្រើនលើសលប់នៅជើងឯកនាំឲ្យអ្នកសិក្សាដឺងថា ខ្មែរបានប្រើប្រាស់ផ្លូវគោក និងផ្លូវទឹកនៅតាមដងទន្លេរួចហើយ តែដោយសារខ្វះព័ត៌មានច្បាស់ពីព្រះរាជពង្សាវតារខ្មែរ ទើបគេពិបាកនឹងសន្និដ្ឋានបានច្បាស់អំពីតួនាទីនៃកំពង់ផែទាំងនោះ និងអាទិភាពរបស់វាក្នុងវិស័យសេដ្ឋកិច្ច ។

វត្តមានចំណតទូកកកកុញនៅមុខព្រះបរមរាជវាំងចុងសតវត្សទី១៩ ដើមសតវត្សទី២០នោះ ធ្វើឲ្យគេសន្និដ្ឋានថា ការប្រើប្រាស់ទីតាំងនេះ មិនមែនទើបតែកើតឡើងទេ ជាពិសេសនៅសម័យដែលបារាំងទើបមកដល់ទីក្រុងភ្នំពេញ។វគ្គនេះ មានន័យថា ទីតាំងនៃកំពង់ផែភ្នំពេញ គឺមានតាំងពីសម័យបា រាំងមកដាក់អាណានិគមមកម៉្លេះ។

ទាំងនេះសបញ្ជាក់ឲ្យឃើញថា កាលពីសម័យបុរាណ ការធ្វើនាវាចរណ៍ គឺមានតួនាទីសំខាន់ណាស់ សម្រាប់បម្លាស់ប្ដូរពាណិជ្ជកម្មទៅកាន់តំបន់នានាក្នុងប្រទេស ឬក្រៅប្រទេស ពោលគឺសម្រាប់ការដឹកជញ្ចូនផលិតកម្មទៅចែកចាយនៅទីនានាដែលនៅឆ្ងាយ។ ដោយឡែកនៅនៅភ្នំពេញទីនេះប្រាកដ

ជាទីតាំងកំពង់ផែបុរាណមួយហើយបានទទួលឥទ្ធិពលពីក្រៅយ៉ាងពិតប្រាកដ។

នៅសម័យអាណិគមបារាំង ទីនេះគឺជាកំពង់ផែដ៏សំខាន់មួយសម្រាប់ធ្វើការទំនាក់ទំនងពាណិជ្ជកម្មទៅពិភពលោក ព្រោះនៅទីនេះ អាចធ្វើនាវាចរទៅកាន់សមុទ្របាន។ ជាក់ស្ដែងនៅក្នុងរឿងភូមិតិរច្ឆាន កាលណោះរដ្ឋាភិបាលបារាំងបានបញ្ជូនទាហានខ្មែរស្មគ្រចិត្តទៅជួយច្បាំងតាមផ្លូវទឹកនេះ ដោយការធ្វើដំណើរតាមកប៉ាល់ឆ្ពោះសមុទ្រ។ ស្ថានភាពនេះត្រូវបានបន្តរហូតដល់បច្ចុប្បន្នភាពយ៉ាងមមាញឹក តែទីតាំង គឺនៅក្បែរស្ពានជ្រោយចង្វារទៅវិញ ៕

Comments

comments