អាជ្ញាធរជាតិអប្សរាអះអាងថាគ្មានទឹកជំនន់ក្នុងតំបន់ប្រាសាទ នោះទេ

172

ភ្លៀងជាច្រើនមេ ក្នុងរយៈពេលចុងក្រោយនេះ បានបង្ករឲ្យមានជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ខេត្តសៀមរាប តំបន់ខ្លះត្រូវបានជន់លិចដោយសារឥទ្ធិពលទឹកភ្លៀង ដែលជាគ្រោះធម្មជាតិ។យ៉ាងណាក៏ដោយ ទោះមានជំនន់ទឹកភ្លៀងនៅតាមតំបន់ខ្លះៗក្នុងខេត្តសៀមរាប តែសម្រាប់ក្នុងរមណីយដ្ឋានអង្គរ ឬនៅតាមតំបន់ប្រាសាទ ផ្សេងៗទៀត ពុំមានជំនន់ទឹកភ្លៀងនោះទេ។ តាមអ្នកជំនាញទឹករបស់អាជ្ញាធរជាតិអប្សរា ជំនន់ទឹកភ្លៀង បានលិចតិចតួចនៅតំបន់ខ្លះក្នុងបរិវេណប្រាសាទ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពគ្រប់គ្រងបាន។ ឯកឧត្តម ហង់ ពៅ អគ្គនាយករងនៃអាជ្ញាធរអប្សរា បានឲ្យដឹងថា វាមិនមែនជារឿងចំឡែកនោះទេ ដែលក្នុងតំបន់ប្រាសាទខ្លះ មានទឹកដក់ក្រោយមានភ្លៀងធ្លាក់ច្រើន។ ការដក់ទឹកនោះ គឺបណ្តាលមកពីការស្ទះថង់ផ្លាសស្ទិកនៅតាមមាត់លូ ហើយក្រោយក្រុមការងារបានចុះសម្អាត ទឹកក៏បានស្រកទៅវិញក្នុងរយៈពេលខ្លី។ មន្ត្រីអាជ្ញារធជាតិអប្សរាក៏បានធ្វើការត្រួតពិនិត្យប្រពន្ធ័លូបង្ហូរទឹក និងធ្វើការស្តារ ដើម្បីអោយចរន្តទឹកហូរចេញពីបរិវេណប្រាសាទ អោយលឿនជាងមុនផងដែរ។ ទន្ទឹមនឹងនោះ  ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ទឹកដែលដក់នោះ ជាទឹកភ្លៀងសុទ្ធសាធ ពុំមែនទឹកមានប្រភពហូរពីកន្លែងណានោះដែរ។ ឯកឧត្តមបន្ថែមទៀតថា បញ្ហានេះ ក៏មិនបានរំខាន ដល់ការទស្សនារបស់ភ្ញៀវទេសចរដែរ ហើយវានឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លី៕

Comments

comments