(កណ្ដាល)៖ ដោយមានការចង្អុលបង្ហាញពីរឯកឧត្តមស្នងការនឹងយកចិត្តទុករបស់សមត្ថកិច្ចស្រុកកណ្ដាលស្ទឹងអស់រយះពេលបីថ្ងៃទើបឈានដល់ការឃាត់ខ្លួនជនដៃដល់បានចំនួនពីរនាក់ដែលបានកាប់លើយុវជនម្នាក់អោយរងរបួសធ្ងន់។ ប្រភពពីសមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទី១ មានឈ្មោះថុលសុខ មៀន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រែកអង្គុញ ឃុំសៀមរាប មុខរបរនៅផ្ទះ(នាក់កាប់) ទី២ឈ្មោះម៉ៅ ភារី ភេទប្រុស រស់នៅភូមិព្រែកអង្គុញ ឃុំ សៀមរាប មុខរបរនៅផ្ទះ(ជាអ្នកបើកម៉ូតូ) វត្ថុតាងចាប់យករួមមាន៖ កាំបិតបុ័តោពណ៏សដងដែកមួយ ម៉ូតូម៉ាកនិចមួយគ្រឿងពណ៏ស មានស្លាកលេខកណ្ដាល១UO០៤៣៧។ សូមបញ្ចាក់ផងដែរថា នៅថ្ងៃទី០១.១០.២០១៧ នៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូជាមួយពូឈ្មោះលី សុខជឿន និងមីង ឈ្មោះអ៊ឹម ធារី ដោយជនរងគ្រោះនៅអង្គុយចន្លោះកណ្តាល។ មកទិញម្ហូបនៅភូមិជើងព្រៃទី៣ ទិញរួចពេលត្រឡប់មកដល់ចំណុចពីរខាងកើតភូមិជើងព្រៃទី៣ជនសង្ស័យទាំងពីនាក់ក៏បានជិះម៉ូតូហូសបាន១០០ម៉ែត្រក៍បកត្រឡប់មកវិញហើយឯបគៀកជនសង្ស័យឈ្មោះថុល សុខមៀន ក៏ដកកាំបិតកាប់ទៅលើជនរងគ្រោះចំពីលើថ្ងាសបណ្តាលឲ្យរងរបួសជាទម្ងន់ហើយក្រុមគ្រួសារដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែតរាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទាំងពីនាក់គេចខ្លួនបាត់។ តាមការស្រាវជ្រាវរបស់សមត្ថកិច្ចរហូតដល់ថ្ងៃទី០៤-១០-២០១៧ក៍ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីនាក់មកអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់៕
ព័ត៌មានជាតិ សមត្ថកិច្ចឃាត...