(ភ្នំពេញ)៖ សមត្ថកិច្ចដេញចាប់ចោរលួចឡានចេញពីបុរីពិភពថ្មីបាន តែឡានកំពុងឆាបឆេះ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី៥ ខែតុលានេះ មានភាពភ្ញាក់ផ្អើលកើតឡើង ដោយសារតែមានចោរ លួចរថយន្តឡិចស៊ី៣៣០ ១គ្រឿង ចេញពីបុរីពិភពថ្មី ហើយបានបុករះឡាន ម៉ូតូជាច្រើនគ្រឿងទៀតនៅតាមផ្លូវ ។ ករណីនេះសមត្ថកិច្ចកំពុងបើកតាមប្រដេញនៅផ្លូវលេខ៣៧១ ដើម្បីចាប់មុខសញ្ញាចោរ ៕