រដ្ឋាភិបាលប្រកាសទិញផ្លូវ និងស្ពានព្រែក ព្នៅមក…

155

នៅថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា ដើម្បីដោះស្រាយនូវការលំបាកនិងជួយលើកកម្ពស់ជីវភាពប្រជាជន ពិសេស សម្រួលដល់ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលនឹងទិញយកផ្លូវ លី យ៉ុងផាត់ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៦A ទៅផ្លូវជាតិលេខ៥ ( ស្ពាន និងផ្លូវ លី យ៉ុងផាត់ ព្រែកព្នៅ) ដោយអនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរទៅមក ដោយមិនចាំបាច់បង់ថ្លៃទៀតឡើយ។ តាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឲ្យដឹងថា ការបើកផ្លូវឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរលើផ្លូវនេះ ដោយមិនចាំបាច់បង់ប្រាក់ដូចកាលពីមុននោះ នឹងត្រូវចាប់ផ្ដើមឡើងពីម៉ោង ០០:០០នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នេះតទៅ ដោយរាជរដ្ឋាភិបាលនឹងទិញយកមកគ្រប់គ្រងវិញ។ សម្តេចក៏បានបញ្ជាឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសាធារណការនិងដឹកជញ្ជូន សាលារាជធានីភ្នំពេញនិងស្ថាប័នពាក់ព័ន្ធ ត្រូវពិភាក្សាជាមួយក្រុមហ៊ុនដើម្បីពិនិត្យដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់៕

Comments

comments