សម្តេចបានសរសេរនៅក្នុងហ្វេសប៊ុកថា ខ្ញុំសូមបង្ហាញរូបថត៤សន្លឹកដែលថតកាលពីឆ្នាំ២០១១ដែលពេលនោះព្រះមហាក្សត្រ ប្រុយណេបានយាងទៅទទួលខ្ញុំនៅព្រលានយន្តហោះហើយព្រះអង្គបានបើករថយន្តដោយផ្ទាល់ដើម្បីជូនខ្ញុំមកសណ្ឋាគារដែលនេះបង្ហាញពីការស្រឡាញ់រាប់អានរបស់ព្រះអង្គចំពោះខ្ញុំ ហើយក៍ជាផ្នែកមួយនៃការពង្រឹងចំណងទាក់ទង រវាងកម្ពុជានិងប្រុយណេផងដែរ។ សូមបញ្ជាក់ថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់តាមយន្តហោះពិសេស អញ្ជើញមកដល់ប្រទេសប្រ៊ុយណេ (Brunei) ដោយសុវត្ថិភាពហើយ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៥០ នៃ ការឡើងគ្រងរាជសម្បត្តិរបស់ ព្រះមហាក្សត្រប្រ៊ុយណេ ព្រះចៅស៊ុលតង់ ហាជី ហាសាណាល់ បុលគីយ៉ាស់ (SULTAN HAJI HASSANAL BOLKIAH) ។ កម្មវិធីផ្លូវការនឹងចាប់ផ្តើនៅថ្ងៃនេះ៕