(តារាថៃ)៖ អតីតកំពូលតារាសម្តែងដ៏ល្បីល្បាញក្នុងទសវត្សរ៍ ៨០-៩០ប្រចាំប្រទេសថៃ (yuranant Pamommontri) ដែលប្រជាជនខ្មែរយើងតែងហៅគាត់ថា (ប៉ាត់តាវី) តារារូបនេះកើតនៅ ថ្ងៃទី២ ខែមករា ឆ្នាំ ១៩៦៣ បច្ចុប្បន្នតារារូបនេះមានអាយុ ៥៤ឆ្នាំ គាត់មិនត្រឹមតែជាតារាសម្តែងដ៏ល្បីល្បាញទេ គាត់ថែមទាំងជាបុគ្គលដ៏មានឥទ្ធិពលម្នាក់ក្នុងឆាកនយោបាយ ដោយឪពុករបស់លោកជាអនុសេនីយ៍ត្រី របស់ប្រទេសថៃ។ រំលឹកអនុស្សាវរីយ៍កាលគាត់នៅជាតារាសម្តែងក្នុងទសវត្សរ៍៨០នឹង៩០ ភាពស្រស់សង្ហារបស់តារារូបនេះបានឆក់យកដួងចិត្តនារីជាច្រើនអោយធ្លាក់ក្នុងអន្លង់ស្នេហ៍ រួមទាំងយុវតីខ្មែរយើងក៏មានដែរ។ បច្ចុប្បន្នតារារូបនេះរៀបការហើយ នឹងមានកូនពីរនាក់ គាត់ក៏បានលាឈប់ពីការសម្ដែងដែរ សព្វថ្ងៃនេះលោកមានឋានៈ ជាទីប្រឹក្សាផ្ទាល់របស់រដ្ឋមន្ត្រីក្រសួងអប់រំប្រចាំប្រទេសថៃ ។