(រាជធានីភ្នំពេញ) ថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៧ តារា២ដួងក្នុងផលិតកម្មហង្សមាស គឺ ឱក សុគន្ធកញ្ញា និងសុគន្ធ និសា លេចលឺដំណឹងភ្ជាប់ពាក្យយ៉ាងស្ងៀមស្ងាត់ ធ្វើឲ្យមហាជនចាប់អារម្មណ៍។ ដំណឹងពីការភ្ជាប់ពាក្យរបស់តារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មហង្សមាសមានការទម្លាយឱ្យដឹងពីអ្នកសិល្បៈដូចគ្នា តែមិនទាន់មានការចេញមុខបញ្ជាក់ចំពោះរឿងនេះពីសាមីខ្លួនទេ។ ផ្ទុយពីការសង្ស័យកន្លងមកថា តារាចម្រៀងឱក សុគន្ធកញ្ញា បង្កើតចំណងស្នេហ៍ក្រៅឆាកជាមួយតារាចម្រៀងរួមក្រុមលោកឆន សុវណ្ណរាជ គឺវាជាការសង្ស័យខុសស្រឡះ។ តាមប្រភពបញ្ជាក់ថា កញ្ញាឱក សុគន្ធកញ្ញា មិនបានសាងស្នេហាជាមួយនឹងលោកឆន សុវណ្ណរាជ ដូចទៅនឹងអ្វីដែលមហាជនសង្ស័យទេ តែផ្ទុយទៅវិញតារាចម្រៀងរូបនេះបានភ្ជាប់ពាក្យជាមួយប្អូនប្រុសថៅកែហង្សមាសទៅវិញ។ប្រភពស្និទ្ធនឹងឱក សុគន្ធកញ្ញា បញ្ជាក់ថាប្អូនប្រុសថៅកែហង្សមាសដែលមានវ័យជាង៤០ឆ្នាំខិតខំផ្ចុងផ្តើម និងយកចិត្តទុកដាក់ខ្លាំងលើតារាចម្រៀងរូបនេះ ។ អ្នកនាងទាំងពីរបានឈ្វេងយល់ចិត្តគ្នា និងស្រឡាញ់គ្នាកាន់តែខ្លាំងឡើង ។ ប្អូនថៅកែហង្សមាសដែលមានងារជាឧកញ៉ាផងនោះយកចិត្តទុកដាក់ខ្លាំងចំពោះ ឱក សុគន្ធកញ្ញា។ អ្នកទាំងពីរបានសម្រេចភ្ជាប់ពាក្យរួចហើយ ប៉ុន្តែគ្រាន់តែមិនទាន់បើកចំហជាសាធារណៈ ក្នុងពេលដែលឱក សុគន្ធកញ្ញា កំពុងតែថតភាពយន្តថ្មីឱ្យហង្សមាស។ តារាចម្រៀងកញ្ញា សុគន្ធនីសា ដែលកំពុងតែឡើងកូដជាថ្មីក្រោយវិលចូលក្នុងផលិតកម្មហង្សមាសវិញនោះលេចឮដំណឹងពីការភ្ជាប់ពាក្យរួចហើយជាមួយអាណិកជនខ្មែរដែលជាអ្នកជំនួញនៅក្រៅប្រទេស ។អ្នកទាំងពីរគ្រោងនឹងចូលរោងការនៅដំណាច់ឆ្នាំ២០១៧នេះ។ ចំណងស្នេហ៍រវាងសុគន្ធ នីសា និងបុរសអាណិកជនកើតមានឡើងអស់រយៈពេលជាង៦ឆ្នាំមកហើយ ពោលតាំងពីតារាចម្រៀងរូបនេះចេញទៅសម្តែងនៅទឹកដីអាមេរិក ។ រឿងនេះគឺមានតែអ្នកស្និទ្ធស្នាលជាមួយសុគន្ធ នីសាប៉ុណ្ណោះដែលបានដឹង ។ ដំណឹងភ្ជាប់ពាក្យរបស់តារាចម្រៀងទាំងពីរនាក់ គឺកញ្ញាឱក សុគន្ធកញ្ញា និងកញ្ញាសុគន្ធ នីសា តាមការទម្លាយឲ្យដឹងពីប្រភពក្រៅផ្លូវការប៉ុណ្ណោះ ហើយសាមីខ្លួនទាំងពីរនាក់មិនទាន់ឃើញបដិសេធ ឬទទួលស្គាល់ទេ។ ធ្វើអោយមហាជន ពិសេសអ្នកគាំទ្រសម្តែងការអបអរសាទរចំពោះព័ត៌មាននោះ បើសិនជាការណ៍ពិត ដោយសារតារាចម្រៀងទាំងពីរមានវ័យកាន់តែច្រើនសមល្មមនឹងកសាងជីវិតគូស្រករពិតហើយ ៕
ព័ត៌មានជាតិ តើនរណាគូជាគ...