សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ CUS ជិត ៦ពាន់នាក់ នៅព្រឹកថ្ងៃនេះ

215

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតជយលាភី នៃសកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុប ៥,៨០៨នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងនោះនារី ២,១៣៤នាក់មកពីគ្រប់សាខានៅទូទាំងប្រទេស។ និស្សិតជយលាភី ដែលនឹងត្រូវទទួលសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃច័ន្ទនេះរួមមាន៖ និស្សិតថ្នាក់បរិញ្ញាបត្ររងចំនួន ៧៧៥នាក់ (នារី២៤២នាក់), និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៤,១០៩ នាក់ (នារី ១ ៧៤២នាក់), និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៩២០ នាក់ (នារី ១៤៩នាក់) និង និស្សិតថ្នាក់បណ្ឌិត ចំនួន ០៤ នាក់ (នារី០១នាក់)។

 

Comments

comments