សម្តេច​ហ៊ុន សែន ប្រកាសថាចាប់ពីទី១៥នេះទៅភ្ញៀវជាតិអាចចូលទស្សនារមណីយដ្ឋាបបូកគោដោយមិនអស់ប្រាក់

122

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន សុខា អូតែល នឹងបញ្ឈប់ ការលក់សំបុត្រយកថ្លៃចូលទស្សនា រមនីយដ្ឋានបូកគោ  ចាប់ពីវេលាម៉ោង ០០:០០ នាទី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះតទៅ។ ការឈប់លក់សំបុត្រយកថ្លៃចូលឧទ្យានជាតិនេះ នឹងជួយសម្រួលដល់បងប្អូនជនរួមជាតិ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ ទាំងអស់ បានឡើងទៅទស្សនាកម្សាន្ដ នៅលើតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ដ ជាពិសេសបានទស្សនាទេសភាពដ៏ស្រស់ត្រកាលនិងសែនមនោរម្យ និងស្វែងយល់អំពីប្រភេទសត្វ និងរុក្ខជាតិដ៏មានតម្លៃ ដែលមាននៅក្នុងតំបន់ឧទ្យានជាតិនេះ។

Comments

comments