ភ្នំពេញ៖ ក្រុមមន្ត្រីជំនាញបានរកឃើញទីតាំងដែលមានអាវុធគីមីកប់នៅក្នុងដី មានចំនួន ដល់ទៅ៩ទីតាំងដែលស្ថិត នៅក្នុងខេត្តស្វាយរៀង។ប្រមុខរដ្ឋាភិបាល បាននិយាយថា ក្រៅពីគ្រាប់បែកគីមី២គ្រាប់ ដែលបានកំណត់ទីតាំងរុករកនោះ គ្រាប់បែកគីមីនេះ មិនត្រឹមតែមាននៅក្នុងខេត្តស្វាយរៀងទេ ទំនងអាចមានស្រុកមេមុត ខេត្តត្បូងឃ្មុំ ឬខេត្តដទៃទៀតផងដែរ។ នេះបើតាមការ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់ផ្លូវវេងស្រេង៕