សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ពាក់ព័ន្ធនឹងការប្តឹងរំលាយគណបក្ស

159

ភ្នំពេញ៖  កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ដើម្បីពិភាក្សាអំពីវិសោធនកម្ម ច្បាប់បោះឆ្នោតចំនួន៤ ដែលស្នើឲ្យគណបក្សកាន់អំណាចត្រូវបានបញ្ចប់ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ហើយត្រូវបានដាក់បញ្ជូនទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ នេះបើយោងតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួននេះ មិនទាន់ដាក់ចូលទៅសភាពេញអង្គនាព្រឹកថ្ងៃនេះទេ គឺបញ្ជូនទៅកាន់ គណៈកម្មាធិការជំនាញសិន ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យនៅថ្ងៃនេះ រួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕

 

Comments

comments