ភ្នំពេញ៖របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជាប្រមូលផលជ័រកៅស៊ូបានចំនួន ១១៥,៨៤៣តោន ក្នុងនោះបាននាំចេញជ័រកៅស៊ូចំនួន ១១៤,៩៩១តោន ដោយទទួលបានទឹកប្រាក់ចំនួន ១៩២,២៦៤,៩៥២ដុល្លារ ដែលតម្លៃជ័រកៅស៊ូជាមធ្យម ថ្លៃ១,៦៨២ដុល្លារ ក្នុងមួយតោន។ផ្ទៃដីកៅស៊ូរបស់កម្ពុជាសរុបមានចំនួន ៤៣២,០៩៦ហិកតា ដែលក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ១៦៣,១៣០ហិកតា ស្មើនឹង៣៧.៧៧% និងផ្ទៃដីថែទាំមានចំនួន ២៦៨,៩៦៦ហិកតា ស្មើនឹង៦២.២៣%។កៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជាបាននាំចេញជ័រកៅស៊ូបានជាង ១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ១៨០លានដុល្លារ។នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៕
ព័ត៌មាន កម្ពុជាទទួលចំ...