នៅវេលាម៉ោង០១:៤០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលពាក់ព័ន្ធក្នុងករណីគ្រឿងញៀន ហើយដកហូតបាន ក្រាមពណ៌សថ្លា ០៦កញ្ចប់(ប្រភេទម៉ាទឹកកក)។ ជនសង្ស័យទាំង ០៤នាក់ មាន៖
១. ឈ្មោះ សុខ សេង ភេទប្រុស អាយុ ២៨ឆ្នាំ, ២. ឈ្មោះ ភា សុខុម ភេទប្រុស អាយុ ២៩ឆ្នាំ, ៣. ឈ្មោះ ចាន់ រដ្ឋ ភេទប្រុស អាយុ ២៤ឆ្នាំ, ៤. ឈ្មោះ ប្រាក់ ស្រីពៅ ភេទប្រុស អាយុ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន នៅចំណុចមុខក្លឹប ឈ្មោះសប្បាយ សប្បាយ ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមវិធានការផ្លូវច្បាប់។