ភ្នំពេញ ៖ ភាពភ្ញាក់ផ្អើលចំពោះករណីឃាតកម្មប្តីបាញ់សម្លាប់ប្រពន្ធជាតារាចម្រៀងហង្សមាស សាន ស្រីឡៃមក នៅក្នុងគណនីរបស់អ្នកនាងសុខ ចាន់ធីតា ហៅកាតុ បានបង្ហោះសារថា គួរឲ្យសោកសៅមួយដែរ នៅព្រឹកថ្ងៃទី១៧ តុលា នេះ ដោយគេសង្កេតឃើញ ប្អូនស្រីជីដូនមួយរបស់អ្នកនាងបានលាចាកលោកហើយ ដោយសារជំងឺមហារីកសួត… ។ នៅក្នុងហ្វេសប៊ុកអ្នកនាងកាតុ បានសរសេរថា «សូមប្អូនស្រី ទៅកាន់សុគតិភពឱ្យបានសុខ បងលែងបានឃើញប្អូនទៀតហើយចាប់ពីរថ្ងៃនេះតទៅ» ដែលសារទាំងនេះ បានធ្វើឱ្យមហាជន និងអ្នកគាំទ្ររបស់អ្នកនាង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ អ្នកនាងកាតុបានបង្ហោះទៀតថា «ប្អូនស្រីជីដូនមួយខ្ញុំបានទទួលមរណភាព សូមប្អូនស្រីទៅកាន់ឋានសុគតិភពអោយបានសុខ បងស្រណោះអូនណាស់» ។ ទោះបីជាយ៉ាងណា គ្មានអ្នកណាម្នាក់បានស្គាល់ពីអត្តសញ្ញាណប្អូនស្រីជីដូនមួយរបស់អ្នកនាងនោះទេ ហើយពិធីបុណ្យសព ក៏ដឹងនៅទីណាដែរ ដោយបានប្រារព្ធទៅយ៉ាងស្ងៀមស្ងាត់ដូចជាពុំទាន់ឃើញមានអ្នកសិល្បៈណាចូលរួមរំលែកទុក្ខនៅឡើយទេ ៕