សិក្ខាសាលា ស្ដីអំពី សុវត្ថិភាពម្ហូបអាហារ និងការវិភាគហានិភ័យ លើផលិតផលកសិម្ហូបអាហារដែលរៀបចំដោយអគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយវិទ្យាស្ថានមេគង្គ

162

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះអគ្គនាយកដ្ឋានកាំកុងត្រូល មានកិច្ចសហការជាមួយ វិទ្យាស្ថានមេគង្គ បានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលមួយ ស្ដីអំពី ការលើកកម្ពស់ការយល់ដឹង ពីសុវត្ថិភាព ម្ហូបអាហារដែលពាក់ព័ន្ធទៅនឹងការ វិភាគហានិភ័យ និងប្រព័ន្ធវាយតម្លៃការត្រួតពិនិត្យ និងអធិការកិច្ច លើផលិតផលកសិម្ហូបអាហារ។នៅក្នុងគម្រោងសុវត្ថិភាព ម្ហូបអាហារ ដែលឧបត្ថម្ភគាំទ្រដោយរដ្ឋាភិបាលប្រទេស ញូហ្សីឡែន។គោលបំណង នៃសិក្ខាសាលានេះ គឺផ្ដោតសំខាន់ទៅលើការពង្រឹង សមត្ថភាព បច្ចេកទេសរបស់មន្រ្តី ក្នុងការអនុវត្តតាមប្រព័ន្ធគ្រប់គ្រង សុវត្ថិភាពម្ហូបអាហារផ្អែក តាមគោលការអភិក្រមហានិភ័យ ដែលជាផ្នែកមួយ នៃការអនុវត្តកម្មវិធី បណ្ដុះបណ្ដាលរបស់ អគ្គនាយកដ្ឋានកាំកុងត្រូល និងស្របទៅ តាមផែនការអនុវត្តបន្ត ដោយសហការជាមួយវិទ្យាស្ថានមេគង្គវគ្គបណ្ដុះបណ្ដាល ស្ដីអំពី សុវត្ថិភាពម្ហូបអាហារ និងការវិភាគហានិភ័យ លើផលិតផលកសិម្ហូបអាហារ ខាងលើនេះ មានការចូលរួមពីមន្ដ្រី កាំកុងត្រូល ពីសាខារាជធានី ខេត្ត-ក្រុង ព្រមទាំងមានការអញ្ជើញចូលរួមផងដែរ ពីមន្ត្រីតំណាងពីវិទ្យាស្ថានមេគង្គ ទីក្រុង Khon Kaen ប្រទេសថៃ និង វិស័យឯកជន សរុបទាំងអស់ចំនួន៦០នាក់៕

Comments

comments