កោះកុង៖ ប្រហិតនិងសាច់មាន់ដែលជាទំនិញខូចគុណភាពសរុបចំនួន១៦៨៧គីឡូក្រាម ដែលឈ្មួញបាននាំចេញពីប្រទេសថៃ ហើយដឹកតាមកង់បី(តុកតុក) ចូលមកកាន់ទីរួមខេត្តកោះកុង ដើម្បីធ្វើការចែកចាយតាមទីផ្សារនានា តែត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកោះកុង ដែលដឹកនាំផ្ទាល់ដោយលោកវរៈសេនីយ៍ឯក មីន រស្មី ស្នងការរងផែនការប្រឆាំងបទលើ្មស បានចុះប្រិតបត្តិការនិងឃាត់កង់បី(តុកតុក) ចំនួន ២គ្រឿងនៅចំនុចគល់ស្ពានកោះប៉ោ កាលពីវេលាម៉ោង៧.៣០នាទីព្រឹក នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧នេះ ៕