តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស សុគន្ធ នីសា និងជាគ្រូបង្វឹកក្នុងកម្មវិធី The Voice Kids បានសម្រេចចិត្តចូលរោងការនៅខែធ្នូ ឆ្នាំ ២០១៧ ខាងមុខនេះហើយ។ ប៉ុន្តែមិនមែនជាបុរសដែលជាឪពុក កុមារី ស៊ីវ ហេង ឡើយ ដោយនាងព្យាយាមលាក់អត្តសញ្ញាណគូស្នេហ៍នាងសិនព្រោះចង់ឲ្យមហាជនភ្ញាក់ផ្អើលនៅថ្ងៃនាងចូលរោងការ…។
សុគន្ធ នីសា បាននិយាយថា នាងពិតជាគ្រោងនឹងចូលរោងការពិតប្រាកដមែន ប៉ុន្តែមិនមែនជាបុរសដែលជាឪពុក កុមារី ស៊ីវ ហេង ឡើយ។ ចំណែកឯកូនកំលោះ សុគន្ធ នីសា សុំលាក់សិនព្រោះចង់ឲ្យមហាជនភ្ញាក់ផ្អើលនៅថ្ងៃនាងចូលរោងការតែម្ដង ដោយនាងគ្រាន់តែបង្ហើបថាអនាគតស្វាមីមិនមែនជាអ្នកមានមុខមាត់នៅក្នុងសង្គមនោះទេ។ នាងក៏បានបន្តថា មិនមែនដោយសារតែមានពាក្យរិះគន់ ទើបនាងរៀបការឡើយ គឺនាងមាន គម្រោងនេះ យូរមកហើយក្រោយពេលដែលនាងបានស្រលាញ់ និងសិក្សាស្វែងយល់ចិត្តគ្នាអស់រយៈពេល យូរគួរសមដែរ។
គេនៅចាំបានថា កន្លងមកមានព័ត៌មានចុះផ្សាយជាហូរហែថា បុរសដែល សុគន្ធ នីសា ត្រៀមចូលរោងការជាមួយ គឺជាអានិកជនខ្មែររស់នៅអាមេរិក ឈ្មោះ លោក សាំបា ដូច្នេះគេមិនដឹងថា កូនកំលោះ គឺជាបុរសម្នាក់ ឬក៏ជាអ្នកណាផ្សេងពីនេះទេ៕