ខេត្តកណ្តាល ៖ អស់រយៈពេលជាង១០ឆ្នាំមកនេះ ក្រុមហ៊ុន ឡេង យូរ បានលួចដឹកត្រី ពីប្រទេសវៀតណាម រាប់សិបតោនជារៀងរាល់ថ្ងៃ តាមច្រករបៀង ព្រែកស្បូវ ស្ថិតក្នុងភូមិព្រែកស្បូវ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល ។ប្រជាជនជនបាននិយាយថា ក្រុមឡានដឹកត្រី នេះ ដឹកភាគច្រើន ចាប់ពីម៉ោង 6ល្ងាច រហូតដល់ម៉ោង 11 យប់។លោក វ៉ិត ធារិត នាយខណ្ឌជលផលខេត្តកណ្តាលថា លោក មិនខ្វល់ថា ក្រុមហ៊ុននេះដឹកចូលតាមរបៀង ឬ តាមច្រកណានោះទេ សំខាន់លោកពិនិត្យថា មានច្បាប់ គឺគ្រប់គ្រាន់ហើយ ចាប់មិនចាប់អាស្រ័យលើមេច្រក និងមេគយនៅទីនោះ ។ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បាននិយាយថា ក្រុមហ៊ុន ខាងលើអះអាង ថា មានច្បាប់ ។តែចំពោះខេត្តកណ្តាល គ្មានច្រកខុសច្បាប់ឆ្លងដែនទេ ។សំរាប់ លោក ឡេង យូរដែលជាឃ្មួញដុះស្លែរ បាននិយាយថា លោកមិនបាននាំត្រីពីប្រទេសវៀតណាមនោះទេ ហើយច្បាប់ ឬ អាជ្ញាប័ណ្ណ លោកក៏គ្មាននោះដែរ ។លោកមានតែស្រះចិញ្ចឹមត្រី នៅច្រកព្រំដែនប៉ុណ្ណោះ ។ អ្នកសារព័ត៌មានខេត្តកណ្តាលបានរាយការណ៍ថា ក្រុមហ៊ុន និង មន្រ្តីខាងលើ រួមទាំងអភិបាលខេត្តផង កំពុងលេងល្បែង៤ សន្លឹក ជាមួយថ្នាក់លើ ពិសេសគឺឯកឧត្តម រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នេះតែម្តង ។ ប្រជាពលរដ្ឋថា មកពីមានការនាំត្រី និង អាចមានបន្លំសាច់ជ្រូក ពីប្រទេសវៀតណាម រាប់សិបតោន ក្នុងមួយថ្ងៃៗចឹង បានអ្នកចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ក្នុងខេត្តកណ្តាល ត្រូវវ័នក ជំពាក់ធនាគារ ដោះមិនចេញ ដោយសារលក់មិនចំណេញ ៕
ព័ត៌មាន ក្រុមហ៊ុនឡេងយ...