តើការទទួលទានអាហារ និង ការហាត់ប្រាណ មានសារៈប្រយោជន៍យ៉ាងណាដល់សុខភាពរបស់មនុស្សយើង?

180

 សុខភាពជាប្រភពនៃទ្រព្យសម្បត្តិដ៏មានតម្លៃដែលយើងរាល់គ្នាមិនអាចកាត់ថ្លៃបាន មានសុខភាពល្អ ប្រៀបបីដូចជាមានអ្វីៗគ្រប់យ៉ាង។ បើសិនជាអ្នករាល់គ្នាមានសុខភាពមិនប្រក្រតីនោះនឹងធ្វើឲ្យអ្នក ខាត់បង់នូវអ្វីជាច្រើនរួមមានដូចជា៖ ខាត់បង់ពេលវេលា ទឹកប្រាក់ ខកខានការងារ និងមួយទៀតអាច ឈានទៅដល់ការបាត់បង់ជីវិតទៀតផង។ ផ្ទុយទៅវិញបើអ្នកមានសុខភាពល្អអ្នកនិងអាចប្រកបការងារ បានដោយមិនខាត់ពេលាវេលា លុយកាក់ ថែមទៀតផង។

តាមការសង្កេតនៅតាមបណ្ដាប្រទេសជឿន លឿនមួយចំនួននៅលើពីភពលោក មានការយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ហើយពួកគាត់បាន រិះរកមធ្យោបាយជាច្រើនដែលធ្វើឲ្យពួកគាត់មានសុខភាពល្អ។ បើនិយាយពីសុខភាពរបស់មនុស្សអាស្រ័យ ទៅនិងការទទួលទានអាហារ ដូច្នេះការទទួលទានអាហារដោយមានការប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត។ រឿងមួយទៀតការទទួលទានអាហារអត់ទៀងទាត់ជាហេតុធ្វើឲ្យអ្នករាល់គ្នាមានជំងឺជាប្រចាំដូចជា ក្រពះ និង ពោះវៀន ជាដើម។

ការទទួលទានអាហារដោយមានការប្រុងប្រយ័ត្នទៅលើម្ហូបអាហារ បន្លែ ផ្លែឈើ ដែលមានសារធាតុគីមី ដោយការដាំដុះ រឺសារជាតិរក្សាគុណភាពជាដើម។ អ្នករាល់គ្នាមិនបានដឺងទេថា អាហារដែលមានសារជាតិគីមីវាមានប៉ះពាល់ដល់សុខភាពដល់កំរិតណានោះទេ វាអាចបង្កអោយអ្នកមាន ជំងឺជាច្រើនដូចជា៖ មហារីកក្រពះ មហារីកថ្លើម មហារីកពោះវៀន និង ជំងឺផ្សែងៗទៀត។ល។

ដូច្នេះដើម្បី ជៀសវាងរាល់ជំងឺទាំងអស់នេះ អ្នកគួរតែធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំ ដោយលំហាត់ប្រាណទាំងនោះ មានដូចជា៖ ការរត់(រត់ធម្មតា និងរត់ដោយម៉ាស៊ីន) ហែលទឹក ជីះកង់ លេងបាល់ទាត់ បាល់ទះ ស្ទីម-សូណា។ល។ អ្នកគួរតែធ្វើលំហាត់ប្រាណដោយចលនាទាំងនេះឲ្យបាន ១៥-២០ នាទីជារៀងរាល់ថ្ងៃ វាអាច កាត់បន្ថយជាតិពុលនៅក្នុងខ្លួនរបស់អ្នកឲ្យបានប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។

 

Comments

comments