លោកគួច ចំរើន  បានអញ្ជើញលោក សុខ ស្រ៊ុន ទៅពិភាក្សារឿងរថយន្តយីឌុបដឹកឈើលើសទម្ងន់

334

លោកចៅហ្វាយខេត្តកំពង់ចាម គួច ចំរើន បានចំណារឲ្យលោក សុខ ស្រ៊ុន អញ្ជើញចុះទៅស្រុកកងមាស ដើម្បីពិភាក្សារឿងទប់ស្កាត់រថយន្តយីឌុបដឹកលើសទម្ងន់បើកវៀង និងបន្ទាប់ពីមានលិខិតសុំអន្តរាគមន៍ពីលោកចៅហ្វាយស្រុក មឿន ផា ។

ហេតុដូច្នេះ សូមលោកម្ចាស់ សុខ ស្រ៊ុន មេត្តាយាងយាត្រាចុះទៅប្រមើមើលថា តើត្រូវទប់ស្កាត់យ៉ាង ដូចម្តេចដើម្បីកុំឲ្យរថយន្តយក្សទាំងនោះបើកវៀង ស្ថានីយជញ្ជីងថ្លឹងរថយន្តតាមដងផ្លូវជាតិ ព្រោះពួកអ្នកដឹកលើស និងមន្រ្តីពាក់ពន្ធ័ជញ្ជីងមានចេតនាគេចវេសមិនទទួលខុសត្រូវក្នុងការដឹកទម្ងន់ដ៏សែនធ្ងន់នេះដើម្បីប្រយោជន៍?

នៅមានមន្រ្តីជើង ១០មួយចំនួនទៀតកំពុងលេងក្បាច់ដដែលៗអែបអបលីងឡើមប្រឡាំប្រកូវជាមួយលោកអភិបាល ដែលគេហៅថាមន្រ្តីគ្រាប់ល្ពៅ។ តែកុំភ្លេចថាអស់លោកជាមន្រ្តីបម្រើរាស្រ្តមិនត្រូវធ្វើឫកជាមន្រ្តីចៅហ្វាយរាស្រ្តនោះទេ។

ខាននិយាយពីបញ្ហាអសកម្មនេះយូរហើយឥឡូវសូមចាប់ផ្តើមនិយាយម្តង៕

 

 

Comments

comments