ស្រីម៉ុច ស្ងាត់ៗថតរូបចំហរដើមទ្រូងគួរឲ្យញាក់សាច់!

420

អតីតតារាសម្តែងស្រី ស៊ិចស៊ី អ្នកនាង ស្រីម៉ុច ដែលទស្សនិកជនស្គាល់ និងតែងហៅនាងថា ជីដូនកាកីនោះ ទោះបីជាឃ្លាតឆ្ងាយពីសិល្បៈ និងមានវ័យជ្រេក្តី ប៉ុន្តែអ្នកនាងនៅតែមានសម្រស់ស្រស់ស្អាតដដែល។ ពេលនេះ អ្នកនាង បានបង្ហាញសម្រស់ដ៏សែនស្រស់ស្អាតសិចស៊ីជាមួយ នឹងរូបថតលេចលើលេចក្រោមគួរឱ្យញាក់សាច់ …។

មុននេះ អ្នកនាងស្រីម៉ុច បានទម្លាយ នូវរូបរាងស្លីមខ្លាំង ដោយក្នុងនោះ អ្នកនាង បានស្លៀកឈុតស៊ីអារម្មណ៍ជាច្រើនឈុត ធ្វើឲ្យអ្នកមើល ស្ទើរតែឈាមច្រមុះ ហើយមានឈុតខ្លះទៀតនាងថែមទាំងថតព្រលែងដងខ្លួនដោយគ្រាន់តែយកដៃបិទបាំងដើមទ្រូងដ៏ទ្រលុកទ្រលន់របស់អ្នកនាងប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ គេក៏សង្កេតឃើញថា សម្រស់ និងរាងរបស់អ្នកនាង នៅតែស្រស់ផូរផង់មិនធម្មតាដែលហាក់ដូចជាមិនចាស់ ជ្រីវជ្រួញ ទៅតាមអាយុទាល់តែសោះ ហើយបើមើលទៅដើមទ្រូងរបស់អ្នកនាងនៅតែក្រពុំក្បំក្បោះមិនដូចជាស្រីដែលធ្លាប់មានកូនឡើយ។

គួរបញ្ជាក់ផងដែរថា ស្រីម៉ុច ជាតារាមួយរូប ដែលមានភាពល្បីល្បាញ នៅក្នុងវិស័យសិល្បៈ ជាមួយនឹង ការសម្តែងបទចម្រៀង និងថតខ្សែភាពយន្តជាច្រើន តាមរយៈភាពសិចស៊ីនេះហើយទើបអ្នកនាងទទួលបាននូវរហស្សនាមថាជាជីដូនកាកីនោះ។ ប៉ុន្តែបន្ទាប់ពីអ្នកនាងបានរៀបការជាមួយអ្នកជំនួញមកពីសិង្ហបុរីមក អ្នកនាង ក៏បានបន្សាត់ខ្លួនឆ្ងាញពីវិស័យសិល្បៈបន្តិចម្តងៗ រហូតធ្វើឲ្យអ្នកនាង សម្រចចិត្ត បោះបង់វិថីមួយនេះ ចោលទាំងស្រុង ពោលគឺពេលណាអ្នកនាងអផ្សុកអ្នកនាងតែងតែចេញមុខមកថតជម្រុះសម្លៀកបំពាក់ម្តងម្កាលដើម្បីទុកមើលពេលចាស់ទៅផង…៕

Comments

comments