ខេត្តព្រះសីហនុ នឹង មានព្រលានយន្ត ហោះអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា!

747

ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្តានុពលមួយនៃតំបន់ម៉ាត់សមុទ្រ នឹងមានព្រលានយន្តហោះអន្តរជាតិធំជាងគេបំផុតនៅកម្ពុជា គឺព្រលានយន្តហោះអន្តរជាតិ កងកេង ដែលមានទំហំធំជាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងព្រលានយន្តហោះ អន្តរជាតិសៀមរាប។ នេះបើតាមការលើកឡើងរបស់លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ។

លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិកងកេង នឹងរីកធំជាងគេនៅកម្ពុជា ក្នុងចន្លោះ ១០ ទៅ ១៥ឆ្នាំខាងមុខ ដោយសារតែអាកាសយានដ្ឋាននេះ ស្ថិតក្នុងខេត្តព្រះសីហនុ ដ៏មានសក្តានុពលក្នុងវិស័យទេសចរណ៍។

កត្តាដែលនាំឲ្យខេត្តព្រះសីហនុ ក្លាយជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចជាងគេ គឺដោយសារតែការរីកលូតលាស់នៃវិស័យទេសចរណ៍ វិស័យពាណិជ្ជកម្ម វិស័យឧស្សាហកម្ម សកម្មភាពដឹកជញ្ជូន និងការនាំចេញកាន់តែច្រើន ហើយពិសេសជាងនេះទៅទៀតគឺ តំបន់ព្រះសីហនុ នឹងក្លាយជាតំបន់អភិវឌ្ឍន៍លឿនជាងគេ ដោយសារមានរោងចក្រជាច្រើនកំពុងផ្តោតទៅ តំបន់សេដ្ឋកិច្ចពិសេស និងមានកំពង់ផែខ្នាតអន្តរជាតិផងដែរ។

Comments

comments