គួរំលឹកផងដែរថា៖ កាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រឆ្លងចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧តារាចម្រៀង និងសម្តែង អ្នកនាង ទូច ស្រីល័ក្ខ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រោយពីបានបើករថយន្តប៉ះ ជាមួយនឹងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូបានរងរបួសស្រាល។ ក្រោយពីធ្វើការដោះស្រាយបញ្ហាដោយអ្នកនាង ទូច ស្រីល័ក្ខ បានយល់ព្រមយកជនរងគ្រោះទៅព្យាបាល និងជួសជុលម៉ូតូផងដែរ។
លុះនៅរសៀលថ្ងៃនេះជាមួយនឹងភាពទំនួលខុសត្រូវអ្នកនាងក៏បានទៅសួរសុខទុក្ខ ភាគីខាងម៉ូតូ ដែលរងរបួសស្រាល រួមទាំងថវិកាដោយបានសរសេរនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបានទៅសួរសុខទុក្ខប្អូនប្រុសដែលបានជួបបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាមួយខ្ញុំយប់មិញនេះ។ ឥឡូវខ្ញុំចង់ជំរាបប្រាប់បងប្អូនទាំងអស់គ្នាដែលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំ ឥឡូវប្អូនប្រុសគាត់មិនអីទេគ្រាន់តែរលាត់កែងដៃបន្តិចបន្តួច ហើយអ្វីដែលសំខាន់គឺប្អូនប្រុសមានសុវត្តិភាពល្អ ខ្ញុំសប្បាយចិត្តពេលឃើញប្អូនប្រុសមិនមានគ្រោះថ្នាក់ដល់ជីវិតហើយគាត់ព្រមទាំងក្រុមគ្រួសារសប្បាយចិត្តពេលដែលឃើញខ្ញុំទៅសួរសុខទុកដល់កន្លែងគាត់ និយាយឲ្យចំគឺយើងទាំងពីរបើកនៅក្នុងលឿនយឺត អរគុណបងប្អូនទាំងអស់គ្នាដែលបានព្រួយបារម្ភអំពីខ្ញុំ”៕