រាជធានីភ្នំពេញ ៖ នៅព្រឹក ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចាត់ក្រុមការងារ ប.ស.ស ចុះប្រជុំផ្សព្វផ្សាយអប់រំអំពីលក្ខខណ្ឌអនាម័យ សុវត្ថិភាពការងារ, លក្ខខណ្ឌការងារ, អត្ថប្រយោជន៍របបសន្តិសុខសង្គម និងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់រដ្ឋបាលរោងចក្រ ប្រតិភូបុគ្គលិក សហជីពមូលដ្ឋាន និងកម្មករនិយោជិត នៅរោងចក្រ YORKMARS (CAMBODIA) GARMENT MFG CO., LTD ដែលមានទីតាំងស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។