ទីផ្សាររំដេងអាច នឹងជួបបញ្ហាក្នុងពេលខាងមុខនេះ

935

សព្វថ្ងៃទីផ្សាររំដេងអាច នឹងជួបបញ្ហាក្នុងពេលខាងមុខនេះ បើអ្នកដាំមិនសហការគ្នា។ នេះបើតាមអ្នកជំនាញកសិកម្មលោកបណ្ឌិត យ៉ង សាំងកុមារ។ អតីតប្រធានអង្គការកសិកម្ម សេដាក លោកបណ្ឌិត យ៉ង សាំងកុមារ បានលើកឡើងថាតម្រូវការរំដេងមួយថ្ងៃប្រមាណ១០តោន ឬប្រមាណ ៤០០០ តោនមួយឆ្នាំ តែការផលិតចាប់ផ្តើមលើសពីតម្រូវការហើយ។ នេះយើងមិនទាន់គិតពីការនាំចូលផង។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ថា ខ្ញុំព្យាយាមណែនាំឲ្យអ្នកដាំរំដេងចេះសហការគ្នាដើម្បីការពារកុំឲ្យតម្លៃធ្លាក់ចុះខ្លាំងពេក ហើយពង្រីកទីផ្សារទៅក្រៅប្រទេស។ មានការដឹកនាំល្អ កសិករយើង នឹងរួមគ្នាប្រកួតជាមួយគេបាន។

លោកបានអោយយោបល់ថា នយោបាយកសិកម្មល្អ គឺការដោះស្រាយបញ្ហាទីផ្សារជូនកសិករ និងធានាសុវត្ថភាពចំណីអាហារជូនប្រជាជន។

សូមបញ្ជាក់ថារំដេង គឺជាឈ្មោះប្រទាលពួកក្រកោមាន ២ ប្រភេទគឺ រំដេងសម្ល ប្រើមើមជាគ្រឿងសម្ល ឬប្រើជាថ្នាំ គេដាំជារបរមួយប្រភេទ(ហៅត្រឹមតែ រំដេង ទទេក៏បាន) រំដេងខ្មៅ មានមើមស្វាយក្រមៅ ប្រើជាថ្នាំ ។ តិណជាតិនេះមានមើមពណ៌លឿងខ្ចីប្រើជាគ្រឿងទេស មានក្លិនហឹរឆួលប្រើជាគ្រឿងទេស និងឱសថ ។ ឧ. ជនជាតិខ្មែរប្រើរំដេងសម្រាប់បង់សម្លដើម្បីកាត់ចម្អាប និងបង្កើនរសជាតិ។ មើមហាលឲ្យស្ងួត កិនជាម្សៅមានប្រសិទ្ធភាពជួយរំលាយអាហារ ព្យាបាលរោគ ហើមពោះ ផ្ដាសាយ ឈឺធ្មេញ ចុកឆ្អល់ពោះ ជាដើម៕

Comments

comments