ទោះបីជាមានឈ្មោះជាអ្នកមេម៉ាយកូនមួយក៏ពិតមែន តែពិធីការិនី សុខ សោម៉ាវត្តី នៅតែមានសម្រស់ស្រស់ស្អាត ជាពិសេសមួយរយៈចុងក្រោយនេះ នាងកាន់តែបន្ថែមការតុបតែងខ្លួនសិចស៊ីគួរឱ្យក្នាញ់ ។
កន្លងមកនេះ គេសង្កេតឃើញ សុខ សោម៉ាវត្តី មានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត មិនថានៅក្នុងកម្មវិធីសិល្បៈ ឬចូលរួមក្នុងកម្មវិធីកម្សាន្តរបស់មិត្តភក្តិនោះទេ។ ពេលខ្លះ សុខ សោម៉ាវត្តី ពាក់អាវបញ្ចេញដើមទ្រូងយ៉ាងស្រស់ស្អាតមិនចាញ់តារាវ័យក្មេងស្រករក្រោយប៉ុន្មានឡើយ ។
អ្វីដែលជាការកត់សម្គាល់នោះ កាលពីពេលថ្មីៗនេះ សុខ សោម៉ាវត្តី បានបង្ហាញវត្តមានជាមួយស្រីស្អាត ឌុច លីដា និងលោក អេនឌី នៅក្នុងការសម្តែងបទចម្រៀង «នឹកបង ៥០ ភាគរយ» ដែលជាសំនៀងរបស់លោក អេនឌី។ នៅក្នុងបទមួយនេះ គេឃើញ សុខ សុម៉ាវត្តី លេងខ្លួនយ៉ាងសិចស៊ីជាមួយសំពត់ខើចខ្លីអាវវាលខ្នង មើលហើយមិនសរសើរមិនបាន។
ទស្សនិកជន ដែលជាអ្នកគាំទ្រនាងបាននិយាយថា ទោះបីជាមាន កូនម្នាក់ហើយក្តី តែសម្រស់ សុខ សោម៉ាវត្តី នៅតែលេចធ្លោមិនចាញ់តារាវ័យក្មេងប៉ុន្មានឡើយ។
សុខ សោម៉ាវត្តី នៅតែមានប្រជាប្រិយភាពនៅក្នុងការងារសិល្បៈទាំងការសម្តែង និងពិធីការិនី។ ពេលនេះដែរ ដៃគូដែលស័ក្តិសម ជាមួយអ្នកមេម៉ាយប្រិមប្រិយរូបនេះគឺបុរសសង្ហា លី វ៉ាហេទ។ ពួកគេតែងតែបង្ហាញវត្តមានរួមគ្នាទាំងនៅក្នុងការសម្តែងរឿង និងថតផ្សាយសម្អាងការ។ ទស្សនិកជនដែលតាមដានសង្គមសិល្បៈមានការសង្ស័យពីទំនាក់ទំនងរបស់អ្នកទាំងពីរ៕
ប្រភព៖ តារាខ្មែរ