បវរកញ្ញាពិភពលោកមកពី៦៥ប្រទេស បានទៅដល់ខេត្តត្បូងឃ្មុំហើយ ដើម្បីបើកបេសកកម្មបំផុសចលនា គាំពារបរិស្ថាន​ ជាមួយពលរដ្ឋកម្ពុជា

150

(ត្បូងឃ្មុំ)៖ បវរកញ្ញាពិភពលោកមកពី៦៥ប្រទេស នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានទៅដល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ​ហើយ ដើម្បីបើកបេសកកម្មបំផុសចលនាគាំពារបរិស្ថាន​ ជាមួយពលរដ្ឋកម្ពុជា មុនចាប់ផ្ដើមប្រកួតជ្រើសរើសជ័យលាភីបរកញ្ញាពិភពលោក ឆ្នាំ២០១៧ (Miss Globle 2017)។

ក្នុងដំណើរនៃការមកដល់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ របស់បវរកញ្ញាពិភពលោក៦៥ប្រទេសនេះ មានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមទាំងបណ្ដាលម​ន្ដ្រីដែលពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញ លោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ប្រតិភូបវរកញ្ញាពិភពលោក ឆ្នាំ២០១៧ ទាំង៦៥ប្រទេស និងជ័យលាភីបវរកញ្ញាពិភពលោក ឆ្នាំ២០១៦ នឹងទៅជួបជាមួយប្រជាពលរដ្ឋ សិស្សានុសិស្សនៅស្រុកអូររាំងឪ ដើម្បីបំផុសចលនាគាំពារបរិស្ថាន បំផុសគំនិតឲ្យចេះស្រលាញ់ និងការពារបរិស្ថាន ចែករំលែកបទពិសោធន៍ជាមួយសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជា។

ទន្ទឹមនឹងនោះ ប្រភិភូបវរកញ្ញាពិភពលោក នឹងចូលរួមដាំដើមឈើទុកជានិម្មិតរូបសម្រាប់ពួកគេ ដែលបានមកប្រទេសកម្ពុជា និងបានបន្សល់ស្នាដៃនៅប្រទេសដ៏ស្រស់ស្អាតមួយនេះ។ ក្រុមប្រតិភូបវរកញ្ញាពិភពលោក ក៏នឹងចូលទស្សនាក្នុងផ្សារអូររាំងឪផងដែរ ដើម្បីស្វែងយល់ពីជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរផ្ទាល់តែម្ដង។

Comments

comments