កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ Miss Global ឆ្នាំនេះ!

182

យ៉ាងហោចណាស់មានក្រសួងចំនួន៣ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងទូរទស្សន៍សមាហង្ស នឹងរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក ដើម្បីរកនារីកំពូលសម្រស់នៅជុំវិញពិភពលោកគឺការប្រកួតវគ្គផ្ដាច់ព្រ័ត្រកម្មវិធី Miss Global នៅថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំនេះ នាសាលពិពណ៍កោះពេជ្ររាជធានីភ្នំពេញ។

នេះជាឆ្នាំទី៥ហើយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងរៀបចំប្រកួតកម្មវិធីលំដាប់ពិភពលោកមួយនេះ។ លោក លោកស្រី ធា ម៉ាក់ ឬ សុគន្ធា ម៉ាកនាយកប្រតិបត្តិកម្មវិធីបវរកញ្ញាពិភព  បានប្រាប់ឲ្យដឹងថា “ជាការពិតខ្ញុំមានគ្រួសារជាជនជាតិខ្មែរ ខ្ញុំចង់ឲ្យពិភពលោកស្គាល់កម្ពុជាដែលជាប្រទេសដើមកំណើតរបស់គ្រួសារខ្ញុំ ហើយកម្ពុជាក៏មិនមានកម្មវិធីបែបនេះដែរ កម្ពុជាជាប្រទេសដែលមានវប្បធម៌ កេរ្តិ៍ដំណែល មានសុខសន្តិភាព មានការអភិវឌ្ឃន៍ និងមានសម្រស់ដ៏ស្រស់ស្អាតគួរឲ្យចាប់ចិត្តជាច្រើន”។

គួរបញ្ជាក់ថាកម្មវិធីប្រកួតបវរកញ្ញាពិភពលោក Miss Global នេះត្រូវបានរៀបចំបាន៥លើកមកហើយ។ ឆ្នាំទី១ និងទីសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះ លើកទី៣ និងទី៤ ប្រទេសហ្វីលីពីនជាម្ចាស់ផ្ទះ។

សម្រាប់ឆ្នាំទី៥ កម្មវិធីប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១៧ វគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តនៅសាលមហោស្រពកោះពេជ្ររាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៧ ដែលមានបេក្ខភាពបវរកញ្ញាមកពី៦៥ប្រទេសចូលរួមប្រកួត៕

Comments

comments