នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខាភ្នំពេញ មានរៀបចំវេទិកាជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា-ចិន ក្រោមកិច្ចសហការរៀបចំដោយការិយាល័យជំរុញវិនិយោគប៉េកាំង និងសភាពាណិជ្ជកម្មកម្ពុជា។
វេទិកានេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក Zhang Tong អនុទីប្រឹក្សានៃការិយាល័យជំរុញវិនិយោគប៉េកាំង។ គោលបំណងចម្បងៗនៃវេទិកានេះគឺ៖
១. ជំរុញការវិនិយោគទៅវិញទៅមករវាងប្រទេសទាំងពីរ
២. ផ្ដល់ព័ត៌មានអំពីបរិយាកាសសេដ្ឋកិច្ច និងវិនិយោគនៅកម្ពុជា-ចិន ដើម្បីជាព័ត៌មានមូលដ្ឋានសម្រាប់វិនិយោគិននៃប្រទេសទាំងពីរ
៣. ជាវេទិកាសម្រាប់បង្កើតទំនាក់ទំនង/បណ្ដាញធុរកិច្ចល្អរវាងធុរជនកម្ពុជា-ចិន។