តើអ្នកដឹងទេថា ទឹកកក​បាន​ផ្តល់​មកនូវ​អត្ថប្រយោជន៍​យ៉ាង​ណាខ្លះ​ចំពោះ​សុខភាព​ស្បែក?

667

អ្នក​ជំនាញ​ផ្នែក​សម្រស់​បាន​ធ្វើការ​ណែនាំ​ឱ្យ​ប្រើប្រាស់​ទឹកកក​ដើម្បី​ថែទាំ និង​ព្យាបាល​ស្បែក​ដែល​ខូច​ខាត​អស់​ពេល​ជាយូរមក​ហើយ ព្រោះវា​បាន​ផ្តល់នូវ​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ។

 ខាងក្រោម​នេះគឺជា​អត្ថប្រយោជន៍​នៃការ​ប្រើប្រាស់​ទឹកកក​ព្រឹក ល្ងាច៖

 ១. ធ្វើឱ្យស្បែក​ម៉ដ្ឋរលោង

ជាតិ​ខ្លាញ់ដែល​កើត​ឡើង​នៅ​លើ​ស្បែក និង​រន្ធញើស​ធំៗត្រូវ​បាន​កម្ចាត់​ចោល​ដោយសារ​តែការប្រើ​ទឹកកក​ម៉ាស្សា​លើផ្ទៃ​មុខទៀង​ទាត់។ នេះ​ជា​វិធីមួយ​ដែលធ្វើ​ឱ្យស្បែក​ម៉ដ្ឋរលោង ​ហើយ​មាន​ភាព​ស្រស់ថ្លា។

 ២. ជួយឲ្យលំហូរ​ឈាមមាន​ភាព​ប្រសើរឡើង

ការប្រើប្រាស់​ទឹកកក​មក​ធ្វើការ​ម៉ាស្សា​នឹង​ជួយ​បង្កើន​ចរាចរ​ឈាមនៅ​ក្រោម​ស្បែក។ នេះ​ជា​ដំណោះស្រាយ​ដ៏អស្ចារ្យ​មួយ​សម្រាប់​ការរលាក និងហើម។

 ៣. អស្ចារ្យសម្រាប់ការហើមភ្នែក

ប្រើវិធីម៉ាស្សានៅ​លើស្បែក​នឹងជួយ​កាត់​បន្ថយមិន​ឱ្យ​មាន​អាការៈ​ហើម​ភ្នែកបាន។

 ៤. កម្ចាត់ស្នាមជ្រួញ

ទឹកកក​អាចបន្ថយ​ភាព​ជ្រីវជ្រួញ​ និង​អាច​ពន្យឺត​ការបង្កើត​នៃការ​ជ្រួញ​សារជាថ្មី។

 ៥. បញ្ចៀសស្នាមជាំ

ម៉ាស្សាទឹកកកថ្នមៗនៅលើ​ស្បែក​អាច​បន្ថយ​ការរលាក បន្ថយ​ការហើម និង​ឡើងក្រហម ដូច្នេះ​វាគឺជា​មធ្យា​បាយ​ដោះស្រាយ​ដ៏ល្អ​សម្រាប់​ការកើត​មុន​ផង​ដែរ៕

Comments

comments