កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីគ្រឿងញៀន!

185

(សៀមរាប)៖ នៅវេលាម៉ោង ១១ និង៣០ នាទី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកសូទ្រនិគម បានចុះបង្រាបករណី រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន  នៅចំណុចភូមិបន្ទាយស្រី ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងនោះឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ឈឿន វីរះ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ និងចាប់យកវត្ថុតាងរួមមាន ម្សៅគ្រេីមម៉ាទឹកកកចំនួន ០៥ កញ្ចប់ ទម្ងន់ ០,៩៦ ក្រាម និងទូរស័ព្ទចំនួយ ០២ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញ កងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង។

Comments

comments