តារាសម្ដែងដ៏ល្បីប្រចាំប្រទេសហ្វីលីពីន Marian Rivera ដែលប្រជាជនខ្មែរស្គាល់ថាជា ម៉ារីម៉ា រួមជាមួយស្វាមីនឹងជួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែននៅទីក្រុងម៉ានីល(ប្រទេសហ្វីលីពីន) នាថ្ងៃទី១១ ខែវិច្ឆិកានេះ គឺតបតាមការអញ្ជើញរបស់សម្តេច ។
តារាអ្នកនាង Marian Rivera បានសម្តែងការភ្ញាក់ផ្អើល ពេលបានទទួលលិខិតអញ្ជើញនេះ។
នាងថា៖ “មានអ្នកប្រាប់ខ្ញុំថា នាយករដ្ឋមន្ត្រីកម្ពុជា ចង់ជួបខ្ញុំ ដូចនេះខ្ញុំ និងស្វាមីនឹងទៅ ព្រោះរឿងរបស់ខ្ញុំ ក៏កំពុងដាក់បញ្ចាំងក្នុងប្រទេសកម្ពុជាដែរ”។
គួរកត់សម្គាល់ថា ប្រជាប្រិយភាពរបស់ Marian Rivera នៅកម្ពុជាត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ តាមរយៈការសម្ដែងក្នុងរឿង “នាងម៉ារីម៉ា” និងរឿងភាគផ្សេងៗ ដែលបានដាក់បញ្ចាំងជាហូរហែរ ហើយនាង នឹងស្វាមីក៏ធ្លាប់បានមកទស្សនាស្រុកខ្មែរនៅខេត្តសៀមរាមផងដែរ៕