រុស្ស៊ី ផ្តល់ជំនួយសម្រាប់ការបោះឆ្នោត និងគាំទ្រកម្ពុជាញទំហឹងនៅឆ្នាំ២០១៨ !

4230

តាមរយៈសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ជាមួយការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ក្នុងការថែរក្សាសន្តិសុខ និងស្ថេរភាពនយោបាយ។

ការសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងសម្តេចតេជោ ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម៉ាក់ម៉េដេវ។

លោក ឌីមេទ្រី ម៉ាក់ម៉េដេវ បានថ្លែងថា ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ លោក ក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ ៕

Comments

comments