មេដឹកនាំអាស៊ាន លើកទឹកចិត្តឲ្យមានអ្នកជំនួញចិន ឲ្យបានកាន់តែច្រើនថែមទៀត នៅប្រទេសអាស៊ាន!

186

(ម៉ានីល, ហ្វីលីពីន)៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២០ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន មេដឹកនាំអាស៊ានបានឯកភាពគ្នាលើកទឹកចិត្ត ឲ្យមានអ្នកជំនួញចិនបន្ថែមទៀត នៅអាស៊ាន ជាពិសេសក្នុងប្រទេសកម្ពុជា លើផ្នែកផលិតកម្មកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សហគ្រាសខ្នាតតូច មធ្យម ថាមពល និងទេសចរណ៍។

ជាមួយគ្នានេះមេដឹកនាំអាស៊ាន ក៏បានស្វាគមន៍ចំពោះការបង្កើនកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ក្នុងគោលបំណងសម្រេច បាននូវគោលដៅពាណិជ្ជកម្មចំនួន ១ទ្រីលានដុល្លាអាមេរិក និងការវិនិយោគទៅមកស្មើនឹងទំហំទឹកប្រាក់ចំនួន   ១៥០ប៊ីលានដុល្លាអាមេរិក នៅត្រឹមឆ្នាំ២០២០។

នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបានធ្វើការគាំទ្រនូវសេចក្តីប្រកាសរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងសេចក្តីប្រកាសរួមស្តីពីកិច្ចសហប្រតិបត្តិការ ប្រឆាំងអំពើរពុករលួយ។

លោក លី ខឺឈាង នាយករដ្ឋមន្រ្តីចិន បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះខួប៥០ឆ្នាំរបស់អាស៊ាន និងបានសន្យាថា និងពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយ និងបណ្តាប្រទេសអាស៊ាន។

មេដឹកនាំអាស៊ាន បានសន្យារួមគ្នាក្នុងការតភ្ជាប់អាស៊ាន ចិន លើការតភ្ជាប់លើគ្រប់វិស័យទាំងអស់ ពិសេសកាសំរួលទេសចរណ៍ចិន អាស៊ានឲ្យកាន់តែទ្វេឡើងថែមទៀត។

មេដឹកនាំអាស៊ាន ចិន បានចាត់ទុកថាឆ្នាំ ២០១៧នេះ គឺជាឆ្នាំទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ទាំងពីរ។ មេដឹកនាំអាស៊ាន ចិន ក៏បានឯកភាពគ្នាក្នុងការកំណត់យកឆ្នាំ២០១៨ នៃឆ្នាំអាស៊ាន ចិន ក្នុងការបង្កើតនូវស្នាដៃថ្មីៗ៕

Comments

comments