(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃអង្គារនេះ បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន FUSHUN CAMBO FASHION CO.,LTD ដើម្បីដំណើរការរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា ដោយមានទុនវិនិយោគចំនួន ២,៤៥ លានដុល្លារ។
CDC បានឲ្យដឹងនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅថ្ងៃនេះថា ក្រុមហ៊ុននេះនឹងដាក់ទីតាំងរោងចក្រនៅភូមិកណ្តឹងតូច ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ហើយនៅពេលដំណើរការនឹងផ្តល់កាងារដល់ប្រជាជនប្រមាណ ១ ០៦៩ នាក់។