តារាកំប្លែងនាយ វីតាមីនសេ ជំងឺកាន់តែធ្វើទុក្ខខ្លាំងឡើងៗហើយ!

129

លោកវីតាមីនសេ​ គឺជាតារាកំប្លែងដ៏ល្បីល្បាយមួយរូប ពេលនេះកំពុងដេកឈឺនៅ ហើយកូននៅកំពុងដុតដៃដុតជើងដើម្បីនាំយកទៅព្យាបាលនៅប្រទេសថៃខណ:ដែលអាការ:លោកកាន់តែធ្វើទុកខ្លាំងឡើងៗ។

បើតាមអ្នកនាងប៉េងប៉ោងជាកូនស្រីបង្កើតបាន រាប់រៀបទាំងទឹកភ្នែកថា៖ ពេលនេះ ខ្ញុំត្រូវយកឡានទៅលក់និងយកផ្ទះទៅបញ្ចាំដើម្បីយកលុយមកព្យាបាលប៉ា ហើយខ្ញុំចង់យកប៉ាទៅថៃ ទោះបីមានសង្ឃឹមតិចតួចក៏ដោយ។ តែពេលនេះចេញទៅមិនទាន់បានទេដោយសារបប៉ាស្ព័រមិនទាន់ធ្វើហើយ ណាមួយជំងឺប៉ារបស់ខ្ញុំកាន់តែដុនដាបហើយ ។

សូមបញ្ជាក់ដែរថានាយវិតាមីនសេ មានជំងឺដុំសាច់ដុះក្នុងថ្លើម និងទឹកនោមផ្អែម។

 

Comments

comments