ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ​ នឹង​លេច​ចេញ​រូបរាង​នា​ដើមឆ្នាំ2018នេះ

107

បន្ទាប់​ពី​​លោក​នាយករដ្ឋមន្ត្រី​​​ចិន​ បាន​សន្យា​​ជំរុញ​នូវ​ការ​អនុវត្តន៍​គម្រោង​មួយ​នេះ​ឲ្យ​បាន​សម្រច​ទៅ​អោយបាន ឆាប់រហ័ស ​ដើម្បីចូលរួមវិភាគទានជំរុញ​កំណើនសេដ្ឋកិច្ច​ និង​លើក​តម្កើង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​។​​

​ការ​សន្យា​​​ជំរុញ​គម្រោង​នេះ​ បាន​ធ្វើ​ឡើង​ក្នុងជំ​នួប​ទេ្វ​ភាគី​រវាង​ ​សម្តេច​តេជោ ​ហ៊ុន សែន​ ជាមួយ​និង​ លោក​​ លី​ កី​ឈៀង នាយករដ្ឋមន្ត្រី​​​ចិន​ នា​ព្រលប់​​ថ្ងៃទី​១​៣ ​វិច្ឆិកា​​ម្សិលមិញ ​នៅ​ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​ចូលរួម​កិច្ច​ប្រជុំកំពូល​អាស៊ានលើកទី​៣១​ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅ​ទីក្រុងម៉ានីល ប្រទេស​ហ្វីលីពីន។​​​​​

នៅក្នុងជំនួបនេះ ​សម្តេច​តេជោ​ ​បានអញ្ជើញ​ លោក​ លី កឺឈៀង ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ មេគង្គ​-ឡានឆាង ​​លើក​ទី​ ២​ ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​​ នា​ខែ មករា ​ឆ្នាំ​ ២០១៨ ​ខាង​មុខ​នេះ​ និងជាអញ្ជើញ​​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​​កម្ពុជា​ផងដែរ​ ដើម្បី​បើក​សករាជ​ថ្មី​នៃ​ទំនាក់ទំនង​មិត្តភាព​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ​ស្របពេល​នៃ​ខួបអនុស្សាវរីយ៍ទី​ ៦​០​ ឆ្នាំ​ នៃ​ទំនាក់ទំនង​ការទូត ​កម្ពុជា-​ចិន​។​

ជា​ការឆ្លើយតប លោក​នាយករដ្ឋមន្ត្រី​ ចិន​ ​បាន​ទទួល​យក​ការ​អញ្ជើញ​របស់សម្តេច​តេជោ ​ដោយ​រីករាយ​និង​សន្យា​រួម​ចំណែក​ធ្វើ​ឱ្យ​កិច្ចប្រជុំ​កំពូល​មេគង្គ​-ឡានឆាង​បាន​ទទួល​ជោគជ័យនៅ​ឆ្នាំ២​០១​៨​ខាងមុខ​នេះ​។​

គួររំលឹក​ផងដែរថា​ គម្រោង​​នេះ​​ នឹង​ត្រូវ​ចំណាយ​ថវិកា ​ប្រមាណ​១​៩០០​លាន​ដុល្លារ​អាមេរិក ហើយ​ផ្លូវ​នេះ​ទៀតសោត​ ក៏​ជា​ផ្លូវ​ល្បឿន​លឿន​ទី​មួយ​របស់​កម្ពុជា ​​ដែល​អាច​នឹង​​​បន្ថយ​​​ប្រវែង​ជាង​ ១៩០​គីឡូម៉ែត្រ ​ការធ្វើ​ដំណើរ​ប្រើត្រឹម​រយៈពេល​២ម៉ោង​ប៉ុណ្ណោះ​៕​

Comments

comments