អតីតតារាសម្តែងជើងចាស់ ឯក អមរ៉ា កំពុងសម្ងំធ្វើជាថៅកែស្រីហាងកាត់សកមួយកន្លែងនៅទីក្រុងភ្នំពេញ

582

អតីតកំពូលតារាទឹកភ្នែកដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ៨០-៩០ គឺអ្នកស្រី ឯក អមរ៉ា ត្រូវបានអ្នកនាង​ ស៊ិន ឧត្តមផល្លា ប្រាប់​អោយ​ដឹងក្នុងផេកនាងថា​ សព្វថ្ងៃនេះ​អ្នកស្រី ឯក អមរ៉ា មិនបានចេញទៅរស់ នៅក្រៅប្រទេសទេ គឺកំពុងសម្ងំធ្វើជា ថៅកែស្រីក្នុងហាង កាត់សក់មួយកន្លែង នៅទីក្រុងភំ្នពេញ…។

អ្នកស្រី ឯក អមរ៉ា គឺជាតារាសម្ដែងដ៏ល្បីមួយដួង ជំនាន់គ្នាជាមួយអ្នកស្រី អម្ពរ ទេវី សុខ ស្រីមុំ លោក ទេព រិនដារ៉ូ សម តារា កែវ កល្យាណ និងតារាជើងចាស់ជាច្រើនទៀត ។  អ្នកស្រី ឯក អមរ៉ា ហាក់ដូចជាមានភាពកំណាញ់នៅក្នុងការផ្តល់បទសម្ភាសន៍ ចំពោះសំនួរផ្សេងៗដែលពាក់ព័ន្ធទៅនឹងសារព័ត៌មាន ក៏ព្រោះតែអ្នកស្រីយល់ថា អ្នកស្រីបានដកខ្លួនចេញពីពិភពសិល្បៈហើយ ដូច្នេះអ្នកស្រីមិនចង់អោយមានការពាក់ព័ន្ធជាមួយនឹងសារព័ត៌មាន ។

គួរបញ្ជាក់ផងដែរថា តាំងពីអ្នកស្រី ឯក អមរ៉ា ដកខ្លួនចេញពីពិភពសិល្បៈ ធ្វើអោយមហាជនជាច្រើនយល់ថា ប្រហែលជាអ្នកស្រីទៅរស់នៅឯប្រទេសក្រៅបាត់ទៅហើយ ប៉ុន្តែតាមការពិត អ្នកស្រីកំពុងតែរស់នៅក្នុងប្រទេសកម្ពុជា អ្នកស្រីមានកូនស្រីដ៏ស្រស់ស្អាតម្នាក់ ហើយអ្នកស្រីក៏ជាថៅកែស្រីនៃហាងកាត់សក់ប្រុសមួយផងដែរ ដែលមានទីតាំងនៅផ្លូវត្រសក់ផ្អែម៕

 

Comments

comments