(ភ្នំពេញ)៖ បុរសជាប្ដីត្រូវសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនាំសង្ស័យពាក់ព័ន្ធករណីជះទឹកអាស៊ីតមកលើស្រ្តីជាប្រពន្ធចុងនៅមុខផ្ទះជួលកើតហេតុ កាលវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៧ នៅណុចផ្ទះលេខ១០ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ ។
សមត្ថកិច្ចបានប្រាប់ថាជនរងគ្រោះមានឈ្មោះ ឌឿន ស៊ុនណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនស្នាក់នៅផ្ទះកើតហេតុខាងលើរងរបួសផ្ទៃមុខ និងដៃទាំងសងខាងសំរាកនៅមន្ទីរពេទ្យព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃដោយពលក្រោយកើតមានបុរសម្នាក់ជះទឹកអាស៊ីតមកលើស្រ្តីម្នាក់បណ្ដាលរបួសហើយពេលសមត្ថកិច្ចយើងសាកសួរនាំក៏ស្រ្តីរងគ្រោះប្រាប់ថាដោយបុរសជាអ្នកជះទឹកអាស៊ីតមកលើរូបគាត់នោះមិនបានឃើញមុខទេ តែគាត់ស្គាល់ម៉ូតូម៉ាក ស៊ុយសូគីស្មាស់ ពណ៌ក្រហមរបស់ប្ដីគាត់ដែលទើបនិងលេងឈប់ទំនាក់ទំនងបានរយះពេលជិត១ខែដោយសារគាត់មានប្រពន្ធកូនរួចហើយនិងមករករឿងខ្ញុំរហូតហើយចងកសាងជីវិតថ្មីមិនអោយពាក់ព័ន្ធទៅលើបុរសអ្នកមានប្រពន្ធទៀតហើយចំពោះខ្លួនគាត់ប្ដឹងសមត្ថកិច្ចអោយឃាត់ប្ដីគាត់មកសាកសួរនាំដោយមានការសង្ស័យ ។
លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌមានជ័យប្រាប់អ្នកយកពត៍មានយើងថាមានករណីមានបុរសម្នាក់យកទឹកអាស៊ីតមកជះលើស្រ្តីម្នាក់បណ្ដាលអោយរងរបួសធ្ងន់លើផ្ទៃមុខនិងខ្លួនប្រាណហើយក្រោយកើតជំនាញគាត់បានទៅសាកសួរនាំស្រ្តីរងគ្រោះមន្ទីរពេទ្យព្រះកុសមៈហើយតាមការបំភ្លឺជនរងគ្រោះបានប្ដឹងទៅលើបុរសជាប្ដីគាត់ដែលទើបផ្ដាច់ទំនាក់ទំនងគ្នានិងឈប់រស់ជាមួយនិងគេទៀតក្រោយមកសមត្ថកិច្ចយើងបានធ្វើការឃាត់បុរសជាប្ដីដែលមានការសង្ស័យពាក់ព័ន្ធករណីជះទឹកអាស៊ីតមកលើប្រពន្ធចុងខ្លួនឯង ។
សមត្ថកិច្ចបន្តថាបុរសជាប្ដីមានឈ្មោះ ខៀវ ស្រស់ ភេទប្រុស អាយុ៤៩ឆ្នាំមុខរបរបើកបរស្នាក់នៅបន្ទប់ជួលភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញបានឆ្លើយចំពោះមុខសមត្ថកិច្ចសព្វថ្ងៃមានប្រពន្ធដើមមានកូនចំនួន៥នាក់ប្រុស១ស្រី៤នាក់ហើយក៏បានស្គាល់នារីរងគ្រោះជាប្រពន្ធចុងរយះពេលជិត៤ឆ្នាំហើយតែមិនមានកូនចៅអីទេធ្លាប់មានមួយដងដែរតែប្រពន្ធយកចេញវិញហើយគាត់បានផ្ដាច់ទំនាក់ទំនងពីប្រពន្ធចុងបានតែ១០ថ្ងៃមុនកើតហេតុហើយខ្លួនគាត់មិនបានប្រព្រឹត្តយកទឹកអាស៊ីតមកជះលើប្រពន្ធចុងនោះទេទោះបីបញ្ជូលគាត់ទៅដល់ណាទេហើយថ្ងៃកើតគាត់បានជិះម៉ូតូរបស់គាត់ដើរដាក់ស៊ី វីតាមក្រុមហ៊ុនដើម្បីរកការងារធ្វើហើយមិនបានទៅជួបឬការមិនបានទៅជិះម៉ូតូខ្លួនឯងឆ្លងកាត់ផ្ទះជនរងគ្រោះទេតែមិលមិញបានទៅមើលស្រ្តីជាប្រពន្ធចុងនៅមន្ទីរពេទ្យមែនដោយបានដំណឹងពីអ្នកស្គាល់គ្នាហើយបើគាត់ជាអ្នកប្រព្រឹត្តមែនចាំបាច់អីទៅមើលនាំតែមានការសង្ស័យដល់ក្រុមគ្រួសារនិងសមត្ថកិច្ចនោះសង្ឃឹមថាសមត្ថកិច្ចនិងរកវត្ថុតាងណាមកដាក់បន្ទុកមកលើខ្លួនផង ។