កងទ័ពរុស្ស៊ី «បង្ហាញស្នាដៃធំៗជាច្រើន ក្នុងប្រតិបត្តិការកម្ចាត់ដៃជើង ISIS» លើទឹកដីស៊ីរី!

161

(ម៉ូស្គូ)៖ ក្នុងអំឡុងពេល​មួយសប្តាហ៍ នៃការធ្វើប្រតិបត្តិការ​យោធា​នៅប្រទេស​ស៊ីរី កងយន្តហោះ​ចម្បាំង​រុស្ស៊ី ត្រូវគេ​រាយការណ៍​​ថា​ បានកម្ទេចសម្ភារៈជាង ១,២៥០គ្រឿង ដែលជារបស់​ក្រុមសកម្មប្រយុទ្ធ ISIS។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹក​ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។

យោងតាម​សារព័ត៌មាន Red Star ដែលមាន​ទំនាក់ទំនងនឹង​ក្រសួងការពារជាតិ​រុស្ស៊ី យន្តហោះ​ចម្បាំងរុស្ស៊ី​ បានចេញប្រតិបត្តិការ​ច្រើន​ជាង ៥០០លើក ដើម្បីតាមស្វែងរក និងវាយប្រហារ​ទៅលើគោលដៅ​នៃក្រុម ISIS។ ម៉្យាងវិញទៀត ក្នុងអំឡុង​ពេលដូចគ្នា​នេះ​ យន្តហោះដ្រូន​រ​បស់រុស្ស៊ី បានបំពេញ​បេសកកម្មហោះ​ស៊ើបការណ៍​ជាង ៣០០លើក និងរកឃើញ​គោលដៅ ISIS ចំនួន ៤៣២ ខណៈអង្គភាព​ដោះគ្រាប់បែក​រុស្ស៊ី​នៅលើដីវិញ បានប្រទះឃើញ និងកម្ទេចចោល​នូវគ្រឿងផ្ទុះ​ប្រមាណ ៤៥,០០០គ្រឿង។

គួរជម្រាមថា រុស្ស៊ីបានបើក​យុទ្ធនាការយោធា​របស់ខ្លួន នៅក្នុងប្រទេស​អារ៉ាប់មួយនេះ កាលពី​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ តប​តាមការ​ស្នើសុំពីសំណាក់​រដ្ឋាភិបាលស៊ីរី៕

 

Comments

comments