ពេលនេះសំណង់អគារតូចធំគឺកំពុងរីកដុះដាលពាសពេញរាជធានី ដែលពីមុនគឺពុំធ្លាប់មាន ឃើញតែមាននៅប្រទេសគេ។ គម្រោងអភិវឌ្ឍន៍ទីក្រុងភ្នំពេញគឺនៅមានច្រើនតទៅទៀត។នេះបើតាមគេហទំព័រសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ។
យោងតាមគេហទំព័រសម្តេចបានសរសេរថា កម្ពុជា ដែលបានឆ្លងរួចផុតពីភ្នក់ភ្លើងសង្រ្គាមជាច្រើនឆ្នាំមកនេះ ហើយបន្ទាប់មកក៏ត្រូវបានគ្រឹះស្ថានហិរញ្ញវត្ថុ បរទេសមួយចំនួនដាក់ទណ្ឌកម្មកៀបសង្កត់ផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុ ទម្រាំយើងរើខ្លួនបាន មានឯករាជភាព ដោយបានពង្រឹងកំណើនសេដ្ឋកិច្ចជាតិខ្លួនឯងរឹងមាំជាមធ្យម ៧% នេះគឺបានមកពីការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់ សម្តេចតេជោ ហ៊ុន សែន ដែលគិតគូយ៉ាងខ្លាំងចំពោះអនាគតប្រទេសជាតិ។
ពេលនេះកម្ពុជា បានក្លាយជាទិសដៅវិនិយោគដ៏មានសក្តានុពលបំផុត ដែលធានាបាននូវស្ថិរភាពនយោបាយ និងសង្គមព្រមជាមួយនឹងការលើកទឹកចិត្តផ្នែកវិនិយោគជាច្រើនទៀត ដែលផ្តល់ផលប្រយោជន៍និងជំនឿទុកចិត្តដល់វិនិយោគគិន។ ទំព័រហ្វេប៊ុកដដែលនេះ បានលើកឡើងថា គាំទ្រ និងចូលរួមជាមួយ សម្តេចតេជោ ហ៊ុន សែន ដើម្បីកម្ពុជាកាន់តែរីកចម្រើនលូតលាស់៕ ដោយ ដាវ៉ុន