តារាកំប្លែង នាយវីតាមីន សេ និង តារាសម្តែង ពេជ្រ ចរណៃ ទទួលអំណោយពីអភិបាលខណ្ឌមានជ័យ

188

​តារា​សម្តែង ពេជ្រ ចរណៃ ដែលកំពុងមាន​ជំ​ងឺបេះដូង​ធ្ងន់ធ្ងរ និងនាយវីតាមីន សេ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសថៃ ទទួលបានអំណោយជាថវិកាមួយចំនួនពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ។ ការទទួលបានអំណោយនេះធ្វើឡើងកាលពីរាត្រីថ្ងៃទី២០ខែវិច្ឆិកាម្សិលមិញនេះ បន្ទាប់ពីសិល្បករទាំងពីររូបកំពុងប្រឈមនឹងជំងឺធ្ងន់ធ្ងរកំពុងជួយសង្គ្រោះបន្ទាន់ និងត្រូវការថវិកាជាចាំបាច់។

​     ពេជ្រ ចរណៃ មានជំងឺដាច់សរសៃប្រើសបេះដូង ហើយត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃកាលពីពេលកន្លងទៅប៉ុន្តែដោយមិនទាន់មានលទ្ធភាពគ្រប់គ្រាន់នាងបានវិលមកសម្រាកព្យាបាលនៅក្នុងស្រុកវិញ។ លោក ពេជ្រ កែវមុនី និងភរិយា បានជួបសំណះសំណាលសាកសួរសុខទុក្ខ តារាសម្តែង ពេជ្រ ចរណៃ ទាំងយប់ក្រោយពីទទួលដំណឹងថានាងបានធ្វើដំណើរវិលមកសម្រាកព្យាបាលជំងឺនៅប្រទេសកម្ពុជាវិញ។

ជាមួយគ្នានេះលោកអភិបាលខណ្ឌ បានលើកទឹកចិត្ត និងជំរុញឲ្យ កញ្ញា និងក្រុមគ្រួសារត្រូវតស៊ូព្យាយាមជម្នះរាល់ការលំបាកនានា និងថែរក្សាសុខភាពឲ្យបានហ្មត់ចត់ផងដែរ។

​     នៅថ្ងៃដដែលនេះដែរ លោក ភិបាលខណ្ឌ មានជ័យ និងភរិយាក៏បានជួបជាមួយនឹងអ្នកនាងប៉េង ប៉ោង​ដែលជាកូនស្រីបង្កើតរបស់នាយវីតាមីនសេ ដើម្បីសាកសួរសុខទុក្ខ នាយវីតាមីនសេដែលកំពុងសម្រាកព្យាបាលនៅប្រទេសថៃ។ នាយវីតាមីនសេមានអាការ:ធ្វើទុក្ខច្រើនថ្ងៃមកហើយ ព្រោះតែជំងឺដុះដុំសាច់ក្នុងថ្លើមផង និងមានជំងឺដំបៅក្រពះផង បន្ថែមពីលើជំងឺលើសឈាម និងទឹកនោមផ្អែម។

លោកអភិបាលខណ្ឌបានផ្តាំផ្ញើសាកសួរសុខទុក្ខ ដល់នាយវីតាមីន សេ និងលើកទឹកចិត្តឲ្យក្រុមគ្រួសារបន្តព្យាយាមជួយនាយវីតាមីនសេឲ្យអស់ពីលទ្ធភាព។ជាមួយគ្នានេះលោកនិងភរិយាក៏បានប្រគល់ជូននូវថវិកាមួយចំនួនជួនដល់អ្នកនាងប៉េង ប៉ោង ដើម្បីបន្តជួយសម្រួលចំពោះបញ្ហាលំបាកចំពោះមុខ ហើយបើទោះបីជាថវិកានេះមិនច្រើនក្តី ក៏ជាការរួមចំណែកលើកទឹកចិត្តដល់ក្រុមគ្រួសារសិល្បករ ពិសេសនាយវីតាមីនសេដែលកន្លងមកបានចូលរួមសកម្មភាពសិល្បៈជួយដល់សង្គមជាច្រើនផងដែរ។

​     ក្រៅពីលោក អភិបាលខណ្ឌមានជ័យគេក៏ឃើញវត្តមានសិល្បករមួយចំនួនដូចជាលោក អ៊ឹម ជីវ៉ា កញ្ញា នីតា តារាចម្រៀងត្រកូលឱក ជាដើមបានចូលរួមសាកសួរសុខទុក្ខ លើកទឹកចិត្ត និងផ្តល់ថវិកាផ្ទាល់ខ្លួនជាការចែករំលែកទុក្ខលំបាកខាងលើផងដែរ៕

Comments

comments