សហរដ្ឋអាមេរិក ៖ កញ្ញា ប៊ី សុធារី បវរកញ្ញាតំណាងប្រទេសកម្ពុជា ចូលរួមប្រកួត Miss Universe ប្រចាំឆ្នាំ ២០១៧ ក្នុងចំណោមបេក្ខនារីទាំង ៦៦ប្រទេសលើសកលលោក ។
កាលពីថ្ងៃទី ២០ ហ្វេសប៊ុកផ្លូវការរបស់កម្មវិធីប្រកួតនេះ បានបង្ហោះលទ្ធផលប្រជាប្រិយភាពតាមរយៈការ Like & Share របស់មហាជនគ្រប់មជ្ឈដ្ឋានលើសកលលោក ដោយបវរកញ្ញាកម្ពុជា ប៊ី សុធារី បានជាប់ក្នុងលំដាប់ទី ០២ ក្នុង ចំណោមកំពូលបវរកញ្ញាឯកទាំង ០៥ ដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុត។
ដោយសារតែបានការខិតខំប្រឹងប្រែងបោះឆ្នោតរបស់មហាជនខ្មែរ ធ្វើឲ្យ បវរកញ្ញា Miss Universe តំណាងឲ្យប្រទេសកម្ពុជា កញ្ញា ប៊ី សុធារី ទទួលបានពិន្ទុបោះឆ្នោតច្រើនលើសលុប គឺចំនួន ១២៥,៩៤០ សំឡេង តាមពីក្រោយ បវរកញ្ញាប្រចាំហ្វីលីពីន ឈរលេខ ០១ ក្នុងចំនួនពិន្ទុបោះឆ្នោត ១,២០១,៩៧០ សំឡេង ។
គួរបញ្ជាក់ថា ៖ កម្មវិធីប្រកួត Miss Universe វគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅ នៅថ្ងៃទី ២៧ វិច្ឆិកា ឆ្នាំ ២០១៧ ៕