អតីតតារាសម្តែង សោ ពន្លឺ បង្ហោះរូប កូនភ្លោះ

299

លោកសោ ពន្លឺអតីតតារាសម្ដែង ដ៏ល្បីល្បាញតាំងពីទសវត្សរ៍ ២០០០ ដែលកំពុងរស់នៅ ប្រទេស អូស្តា្រលីបានបង្ហាញរូបថតប្រពន្ធ និងកូនស្រីភ្លោះទាំងពីរដែលមានអាយុជិតមួយខួប។ នេះបេីតាមអ្នកនាងឧត្តមផល្លាថ្លែងអោយដឹងតាម គេហទំព័ររបស់នាង។

លោក សោ ពន្លឺ គឺជាអតីតតារាសម្ដែងដ៏ល្បីឈ្មោះមួយរូបក្នុងអំឡុងទសវត្សរ៍ ២០០០ ជំនាន់គ្នាជាមួយលោក យុទ្ធិ ស័ក្តិ ខៀវ សំភេទ ញែម សុគន្ធ ជាដើម។  លោក សោ ពន្លឺ មានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងសម័យកាលរឿង F4 លោកបានសម្តែងចម្រៀងកាយវិការគឺបទ មិនស្រលាញ់អូនមិនបាន នៅក្នុងផលិតកម្ម ព្រះវិហារ លោក សោ ពន្លឺ បានចូលប្រឡូកក្នុងវិស័យឧស្សាហកម្មសម្តែងភាពយន្តនៅក្នុងឆ្នាំ ២០០២ខ្សែភាពយន្តដែលលោកបានសម្តែងមានដូចជា៖

រឿង សមុទ្ររៀម CTN ,

រឿង ចំណងប្រាំប្រការ CTN,

រឿង ស្រមោលស្នេហ៍វីយូឡុង ,

រឿង ម៉ាកភូយុងកែវ ,ក្នុងផលិតកម្ម អង្គវត្ត

រឿង ស្នេហ៍កម្មភូមិធំ, និងនៅមានរឿងជាច្រើនទៀត លោក សោ ពន្លឺ ក៏ធ្លាប់បានសម្តែងចម្រៀងកាយវិការជាច្រើនបទផងដែរ នៅគ្រប់បណ្ដាផលិតកម្មក្នុងស្រុកក៏ដូចជាផលិតកម្មក្រៅស្រុក ។

អ្នកនាងស៊ិន ឧត្តមផល្លាដែលជាអឌិតអ្នកចម្រៀងមួយរូបដែរបានអោយដឹងថា ក្រោយមកលោក សោ ពន្លឺ ក៏បានលាឈប់ពីការសម្តែងនៅក្នុងឆ្នាំ ២០០៦ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះលោក សោ ពន្លឺ កំពុងតែរស់នៅក្នុងប្រទេស អូស្ត្រាលី ។ នៅក្នុងប្រទេស អូស្ត្រាលី លោក សោ ពន្លឺ ធ្វើការនៅក្នុង ដឺស្តា កាស៊ីណូ លោកមានតួនាទីជាអ្នកមើលការខុសត្រូវអ្នកចែកបៀរ បើគិតពីរយៈពេលដែលលោកធ្វើការនៅទីនោះគឺ ១០ឆ្នាំហើយ ក្រៅពីធ្វើការនៅកាស៊ីណូ លោកក៏ជាជាងថតរូបសំរាប់អាពាហ៍ពិពាហ៍ផងដែរ រួមទាំងមុខរបរមួយទៀតគឺទិញផ្ទះលក់ផ្ទះ អាចចាត់ទុកថាលោក សោ ពន្លឺ មានជីវភាពមួយដ៏សមរម្យនៅក្នុងប្រទេស អូស្ត្រាលី ។

អ្នកនាងបន្តថាបេីនិយាយពីជីវិតអាពាហ៍ពិពាហ៍របស់លោក សោ ពន្លឺ លោកបានរៀបការជាមួយភរិយាជាអ្នករស់នៅប្រទេសអូស្ត្រាលី គឺមានរយៈពេល ១៣ឆ្នាំហើយ សព្វថ្ងៃនេះលោក មានកូនបីនាក់ ស្រីទាំងបី កូនស្រីច្បងអាយុជាង៤ឆ្នាំ និងកូនស្រីពីរនាក់ក្រោយគឺជាកូនភ្លោះដែលមានអាយុទើបតែ១ខួបជាង ។

Comments

comments