ជនបរទេសបើកម៉ូតូធំដឹកគ្នា២នាក់ បោះពួយយ៉ាងលឿន បុកអ្នកដើរហាត់ប្រាណតាមផ្លូវ នៅសួនច្បារជិតវិមានឯករាជ្យ បណ្តាលឲ្យស្លាប់៣នាក់ភ្លាមៗទាំងព្រឹកព្រលឹម

92

(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ kamnottra ដែលទៅយកព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយបានកើតឡើង នៅលើមហាវិថីព្រះសីហនុ ជិតសួនច្បារវិមានឯករាជ្យ ដោយមានជនជាតិបរទេស២នាក់ បើកម៉ូតូធំឌុបគ្នាយ៉ាងបោះពួយយ៉ាងលឿន ទៅបុកនឹងអ្នកដើរហាត់ប្រាណជនជាតិខ្មែរ បណ្តាលឲ្យស្លាប់ភ្លាមៗ ទាំង៣នាក់នៅកន្លែងកើតហេតុ។

សេចក្តីរាយការណ៍បញ្ជាក់ថា ចំពោះជនរងគ្រោះទាំង៣នាក់ គេមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ៕

Comments

comments